Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្តប្រើប្រាស់ល្បឿន ផ្លូវចុះចំណោតកោងខ្លំាង ក្រឡាប់ខ្លួនឯង បណ្តាលឲ្យរងរបួស២នាក់ នៅស្រុកបូទុមសាគរ

កោះកុង ៖ មនុស្សចំនួន២នាក់ បានរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ដោយខ្លួនឯង។ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រ លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល Km ៦៦-៦៧ នៅចំណុចអន្ទង់តូច ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា គ្រោះថ្នាក់ខាងលើ បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក HIUNDAI ពណ៌ ខៀវ លាយលឿង ពាក់ផ្លាកលេខកំពង់ចាម 3A-7806 បើកបរទិសដៅដឹកអុស ពីកោះកុង ទៅ ភ្នំពេញក្រឡាប់ធ្លាក់ចិញ្ចើមថ្នល់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសមនុស្សចំនួន២នាក់ (ប្រុស) របួសស្រាល។

សមត្ថកិច្ចបន្តថា មូលហេតុ មករថយន្តប្រើប្រាស់ល្បឿន ផ្លូវចុះចំណោតកោងខ្លំាង។ អ្នកបើកបរឈ្មោះ លន ធូ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឃុំ បុស្សខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម (របួសស្រាល)។ អ្នករួមដំណើរឈ្មោះ វេត ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឃុំ ខាងលើ (របួសស្រាល)។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ បានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ។ ចំណែករថយន្តខូចខាតធ្ងន់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×