Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ បានធើ្វការឃាត់ខ្លួន បានជនសង្ស័យចំនួន ៣នាក់ ជាប់ពាក់ព័ន្ធ ករណី ប៉ុនប៉ង លួចទ្រព្យសម្បត្តិ អ្នកដទៃ

ភ្នំពេញ ៖ មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ជាប់ពាក់ព័ន្ធ ករណីប៉ុនប៉ងលួច ទ្រព្យសម្បត្តិ និងរឹបអូស បានវត្ថុតាង ខណៈជនសង្ស័យ កំពុងបបួលគ្នាជិះម៉ូតូដើរមើលឱកាសលួច កាលពីវេលាម៉ោង០៤និង៤០នាទី ទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយ ទូរទស្សន៍ថោន ផ្លូវលេខ១៧១៧ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្ដ្រីនគរបាលខណ្ឌ ឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ខាងលើ មាន ១-ឈ្មោះ នួន កុម្ភ: ហៅញ៉ា ភេទប្រុស ជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ ២-ឈ្មោះ ម៉ៅ សុមុន្នី ហៅ ឃ្នី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ ទី៣- ឈ្មោះ ម៉េង ហ៊ាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ចំណែក វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ១- ដែកសំប៉ែតកែច្នៃ១ និងសោសៀ១ ។ ២-ម៉ូតូ ១ គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ 9873 ភព-1 ។

មន្ដ្រីនគរបាលបព្ចាាក់ថា កាលពីវេលាម៉ោង០២និង៣០ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យចំនួន ៣នាក់ បានបបួលគ្នាជិះម៉ូតូចេញពីផ្ទះ ដើរមើលតាមផ្លូវរកឱកាសធ្វើសកម្មភាពលួចម៉ូតូ ដោយជនសង្ស័យឈ្មោះ នួន កុម្ភ: ជាអ្នកប្រើដែកកែច្នៃសម្រាប់កាច់សោកម៉ូតូ ដាក់ក្នុងហោប៉ាវខ្លួន ដើម្បីធ្វើសកម្មភាព ហើយជនសង្ស័យឈ្មោះ ម៉ៅ សុមុន្នី ជាអ្នកបើកម៉ូតូ រហូតដល់វេលាម៉ោង ០៤និង៤០នាទីថ្ងៃដដែល បានឮសំឡេងប្រជាពលរដ្ឋស្រែកថាចោរៗ ក៏កម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ប្រទះឃើញជនសង្ស័យ បម្រុងធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ បានត្រួតពិនិត្យដកហូតបានវត្ថុតាងខាងលើ និងបានឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍នគរបាល ខណ្ឌ ឫស្សីកែវ តែម្តង។

បច្ចុប្បន្ន ជនសង្ស័យចំនួន ៣នាក់ខាងលើ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅ ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×