Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសទណ្ឌិតម្នាក់ដាក់គុក ២១ ឆ្នាំ ពាក់ព័ន្ធបទល្មើសលួច មានស្ថានទម្ងន់ទោស ចំនួន៩ ករណី!!

ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានតម្កល់ទោសទណ្ឌិតម្នាក់ ដាក់ពន្ធនាគារ សរុបចំនួន ២១ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើសប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិរបស់ជងរងគ្រោះ ចំនួន ៩ករណី ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ ចន្លោះឆ្នាំ ២០១៧ និង ២០១៩។

លោកអ៉ីវ គឹមស្រ៊ី ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ទណ្ឌិតរូបនេះ មានឈ្មោះ សៅ សួន អាយុ ៣៦ឆ្នាំ។

ទណ្ឌិតរូបនេះ ត្រូវបានតុលាការឧទ្ធរណ៍ ស្រូបទោសដោយសម្រេចផ្តន្ទាទោស គាត់ដាក់ពន្ធនាគារ កំណត់ សរុបចំនួន ២១ឆ្នាំ ពីបទ ” លួចមានស្ថានទម្ងន់ទោស ” តាមបញ្ញត្តិមាត្រា ៣៥៣ និង ៣៥៧ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា នូវសំណុំរឿងព្រហ្មទណ្ឌចំនួន ៩សំណុំរឿង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ តែគាត់បានប្តឹងសារទុក្ខ មកតុលាការកំពូល។ ទណ្ឌិតសៅ សួន ត្រូវបានចាប់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០១៩៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×