Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសទណ្ឌិតម្នាក់ដាក់គុក ៣ឆ្នាំ៦ខែ ជាប់ពាក់ព័ន្ធបទល្មើស ឆបោក និង ប្រើប្រាស់លិខិតក្លែង!!

ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានតម្កល់ទោសទណ្ឌិតម្នាក់ ដាក់ពន្ធនាគារ កំណត់ ៣ឆ្នាំ៦ខែ ជាប់ពាក់ព័ន្ធបទល្មើស ឆបោកនិង ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ នៅក្នុងអំឡុង ឆ្នាំ២០១៨។

លោកអ៉ីវ គឹមស្រ៊ី ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះស្តីទី នៃតុលាការកំពូល បានអានសាលដីកាឲ្យដឹងថា ទណ្ឌិតរូបនេះមានឈ្មោះ ផេង វាសនា អាយុ ៣៩ឆ្នាំ មុខរបរជាពាណិជ្ជករ។

ទណ្ឌិត ផេង វាសនា ត្រូវបានតុលាការឧទ្ធរណ៍ ស្រូបទោសចំនួន ២សំណុំរឿង ដោយសម្រេចផ្តន្ទាទោស គាត់ ដាក់ពន្ធនាគារ កំណត់ ៦ឆ្នាំ ពីបទ “ឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែង ” តាមបញ្ញត្តិមាត្រា ៣៧៧, ៣៧៨ និង ៦២៩ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា នូវសំណុំរឿងព្រហ្មទណ្ឌ ចំនួន ២ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០។ តែគាត់បានប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។

យោងតាមឯកសាររបស់តុលាការ, ទណ្ឌិត ផេង វាសនា ត្រូវបានតុលាការថ្នាក់ក្រោម ផ្តន្ទាទោស ចំពោះចំនួនពីរបទល្មើស ពាក់ព័ន្ធនឹងករណីឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលក្នុងនោះ, ក្នងមួយករណីៗ, គាត់ត្រូវបានកាត់ទោស ដាក់ពន្ធនាគារ កំណត់ ៣ឆ្នាំ៦ខែ។ តែគាត់បានប្តឹងសុំស្រូបទោស នៅពេល ដែលសាលដីកាខាងលើ បានចូលជាស្ថាពរ។ ទណ្ឌិត ផេង វាសនា ត្រូវបានចាប់ខ្លួន កាលពីអំឡុង ឆ្នាំ២០១៩៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×