ភ្នំពេញ ៖ មន្ដ្រីនគរបាលខណ្ឌបឹងកេងកង បានចុះបង្ក្រាប ករណីរក្សារទុក និងផ្តល់ទីតាំងសម្រប់ប្រើប្រាស់ គ្រឿងញៀនដោយ ខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២១ វេលាម៉េាង៣និង៣០នាទីទៀបភ្លឺ នៅត្រង់ចំណុចផ្ទះលេខ៩៣B ក្រុម៣៣ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ខាងលើរួមមាន : ១. ឈ្មោះ សួស សំរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ។ ២. ឈ្មោះ សួន រក្សា ភេទប្រុស អាយុ២៥ឆ្នាំ ។ ៣ . ឈ្មោះ សុផល សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ ។ ៤. ឈ្មោះ ហុង ណូឡែន ភេទប្រុស អាយុ២៧ឆ្នាំ និងទី៥. ឈ្មោះ វ៉ាន់ ស្រីនា ភេទស្រី អាយុ ២៩ឆ្នាំ ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ១- ម្សៅសថ្លាពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន១កញ្ចប់
២- បំពង់ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន២ ដបទឹកថ្នាំសង្ស័យជាគ្រឿងញៀនចំនួនមួយដប ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅ ប៉ុស្តិ៍នគរបាលខណ្ឌបឹងកេងកង និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ចន្ទា ភា
