Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ប្រមាណ ២លានដូស នឹងត្រូវដឹកមកដល់កម្ពុជាព្រឹកនេះ

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យក្រុមអ្នកសារព័ត៌មានដឹងថា វ៉ាក់សាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ប្រមាណ ២លានដូស នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីបម្រើដល់ដំណើរការចាក់ដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋ, ហើយថា វ៉ាក់សាំងនេះ គឺរាជរដ្ឋាភិបាលបានបញ្ជាទិញ។

ទាក់ទងនឹងការវ៉ាក់សាំងនេះ កម្ពុជា បានចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើង ជុំទី១ ប្រមាណ ១២លាននាក់ ជិតរួចរាល់ហើយ, ហើយពេលនេះ កម្ពុជាកំពុងបន្តដំណើរការចាក់ដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋក្រុមជួរមុខ បន្ទាប់មកនឹងចាក់ដូសជំរុញនេះ ជូនប្រជាពលរដ្ឋទូទៅផងដែរ។

មកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ ២៥លានដូសរួចហើយ មានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាល, វ៉ាក់សាំងនេះ គឺជាវីធីសាស្ត្រដ៏ចម្បង ក្នុងចំណោមពីវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩។ នេះជាការខំប្រឹងប្រែងជាខ្លាំងរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ចាក់ជូន និងបង្ការអាយុជីវិតប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×