Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដlexus បើកទៅបុកម៉ូតូពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ រួចជិះរត់គេចបាត់សម្រាល

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីរថយន្តម៉ាក lexus បើកទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យប៉ើងបោកក្បាលនិងថ្នល់ស្លាប់ក្នុងថ្លុកឈាម ចំណែកឯរថយន្តបង្ក បានបន្តល្បឿនរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ​ បានកើតឡើងកាល ពីវេលាម៉ោង១០ និង៥០ នាទីយប់ ត្រូវថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះមុឹង សុគន្ធ ភេទប្រុស អាយុ៣៣ឆ្នាំ។

បើយោងតាមប្រភពព័ត៌មាន ពីពលរដ្ឋម្នាក់ដែលជិះម៉ូតូ នៅតាមក្រោយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ ស៊េរី២០២០ ពាក់ផ្លាកលេខភ្នំពេញ 1IE-6490 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនធម្យម ខណៈពេលមេឃកំពុងតែធ្លាក់ភ្លៀង ស្របពេលនោះ ក៏មានរថយន្ដម៉ាក lexus មួយគ្រឿង​មិនចាំផ្លាកលេខ បានធ្វើដំណើរស្របទិស ទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដោលឲ្យខ្ទាតជនរងគ្រោះ បោកក្បាលនឹងថ្នល់ជាតិ ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋាន ខណ្ឌសែនសុខ សហការជាមួយខាងសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុក ចំណែក រថយន្ដបង្កសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត រួចសមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិ និងក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img