Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សង្ស័យស្រវឹង បើករថយន្ដតូយូតាព្រូស គេចពីរថយន្ដស៊េរីទំនើប ក៏ជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បាក់អស់៣កង់

spot_img

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដតូយូតាព្រូសមួយគ្រឿង គេចពីរថយន្ដស៊េរីទំនើបមួយគ្រឿង ក៏បួងចង្កូតទៅបុកទ្រូងផ្លូវ បណ្ដោយឲ្យបាក់អស់៣កង់ ចំណែកឯរថយន្ដរងការខូចខាតផ្នែកពីមុខយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាន ពីម្ចាស់រថយន្ដព្រូស បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្ដម៉ាកតូយូតាព្រូស មួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AG-8316 បានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដស៊េរីទំនើបមួយគ្រឿង កំពុងជិះវ៉ារថយន្តគាត់ ខណៈនោះដែរគាត់ក៏បានបួងចង្កូតគេច ពីរថយន្ដស៊េរីទំនើបនោះ ក៏ជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់៣កង់ ចំណែកឯរថយន្ដរងការខូចខាត ផ្នែកពីមុខយ៉ាងធ្ងន់ធ្ងរ ចំពោះក្នុងករណីចរាចរណ៍ខាងលើនេះ គ្មានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីធ្វើការវាសវែង យករថយន្ដបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img