Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សម្រេចបញ្ចប់ជីវិតខ្លួន ចោលប្រពន្ធ ដោយជិះកង់បី មកលោតទឹកលើស្ពានជ្រោយចង្វារ

spot_img

ភ្នំពេញ ÷ បុរសម្នាក់សង្ស័យថាមានវិបត្តិ ជាមួយក្រុមគ្រួសារ បានសម្រេចចិត្តជិះកង់បី មកលោតទឹកនៅលើស្ពានជ្រោយចង្វារ លិចទៅក្រោមបាត់ទៅ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ០០និង១២នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញ ជនរងគ្រោះជិះកង់បីពណ៌លឿងមួយគ្រឿង ពាក់ផ្លាកលេខ ស្វាយរៀង 1N- 2912 ជិះចេញពីរង្វង់មូលគួចការណុង រួចបានឡើងស្ពានជ្រោយចង្វារ លុះមកដល់ពាក់កណ្តាលស្ពាន ក៏ទុកលុយមួយចំនួន និងស្បែកជើងមួយគូ លោតទៅក្រោមបាត់ទៅ ក្រោយមកបានពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចយកម៉ូតូកង់បី របស់ជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រោយចង្វារ ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួល៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×