Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដថ្មី ជាង១សែននាក់ ចំពេលរុស្ស៊ីមានអ្នកស្លាប់ថ្មី ច្រើនជាងបណ្ដាប្រទេសនានា

spot_img

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានករណីឆ្លងកូវីដ-១៩ថ្មី ជិត៥សែននាក់ ខណៈសហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មីជាង១០០ ០០០នាក់ ចំពេលរុស្ស៊ី មានករណីស្លាប់ថ្មីដោយកូវីដ-១៩ច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែសីហា ថា នៅលើពិភពលោករកឃើញករណីឆ្លងថ្មី ៤៩៦ ៣៣៥នាក់ និង មានករណីស្លាប់ថ្មី ៧ ២៥៨នាក់។ ពិភពលោក មានអ្នកឆ្លងសរុប ជាង២១៧,៨លាននាក់ ស្លាប់ជាង៤,៥លាននាក់ និងមានអ្នកជាសះស្បើយ ជាង១៩៤,៧លាននាក់។

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី ១០៤ ៨៧៦នាក់ និង មានករណីស្លាប់ថ្មី ៥៣៤នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ៣៩ ៩១៣ ៧៧៥នាក់។ ក្នុងនោះអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៦៥៥ ៧៨៤នាក់ និង មានអ្នកជាសះស្បើយ ៣០ ៩៣៩ ៧៨៣នាក់។

ឥណ្ឌា មានករណីឆ្លងថ្មីជាង៣០ ០០០នាក់ និងមានករណីស្លាប់ថ្មី ២០៥នាក់។ ប្រទេសនេះ មានអ្នកឆ្លងសរុប ជាង៣២,៧លាននាក់ ស្លាប់ ជាង៤៣៨ ០០០នាក់ និងជាសះស្បើយ ជាង៣១,៩លាននាក់។

ប្រេស៊ីល រកឃើញករណីឆ្លងថ្មី ជាង១០ ០០០នាក់ និង ករណីស្លាប់ថ្មី ៣១៣នាក់។ ប្រទេសនេះមានអ្នកឆ្លងសរុប ជាង២០លាននាក់ ស្លាប់ ជាង៤៧៩ ០០០នាក់ និងជាសះស្បើយ ជាង១៩,៦លាននាក់។

រុស្ស៊ី ជាប្រទេសមានអ្នកស្លាប់ថ្មីដោយកូវីដ-១៩ ច្រើនជាងគេ នៅលើពិភពលោក សម្រាប់ថ្ងៃនេះ។ រុស្ស៊ីរកឃើញករណីឆ្លងថ្មី ១៨ ៣២៥នាក់ និង មានករណីស្លាប់ថ្មី ៧៩២នាក់។ រុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៦,៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៨២ ៤២៩នាក់ និងមានអ្នកជាសះស្បើយ ជាង៦,១លាននាក់។

ឥណ្ឌូនេស៊ី ដែលធ្លាប់មានករណីស្លាប់ថ្មី ដោយកូវីដ ច្រើនជាងគេ នៅលើពិភពលោក តែនៅពេលនេះ មានករណីស្លាប់ថ្មី ៥៦៨នាក់ និងរកឃើញករណីឆ្លង ៥ ៤៣៦នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដសរុបជាង៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់១៣២ ៤៩១នាក់ និងមានអ្នកជាសះស្បើយជាង៣,៧លាននាក់។

នៅលើពិភពលោក ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី អង់គ្លេស បារាំង តួកគី អាហ្សង់ទីន អ៊ីរ៉ង់ កូឡុំប៊ី អេស្ប៉ាញ អីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ម៉ិកស៊ីក …ជាដើម៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×