Sunday, May 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុនក្លាយជាអ្នកសិល្បៈ ជីម មី ធ្លាប់ត្រូវគេបង្អាប់ស្ទើរបាក់ទឹកចិត្ត

spot_img

ភ្នំពេញ​ ៖ តារាសម្តែងនាង ជីម មី បានជួបរឿងរ៉ាវមិននឹកស្មានដល់ ពីការប៉ះទង្គិចផ្លូវចិត្តស្ទើរបាក់ទឹកចិត្ត ដោយសារត្រូវគេបង្អាប់ មុនពេលដែលនាងបានក្លាយជាតារាមកទល់ពេលនេះ។
តារារូបនេះបានឲ្យដឹងថា នាងជួបរឿងមួយនេះ កាលពីនាងទើបអាយុ១៥ឆ្នាំ មុនពេលដែលនាងបោះជំហ៊ាន ចូលជាតារាអាជីពមួយដួង។

ជីម មី បានបង្ហោះសារតាមហ្វេសប៊ុករបស់ខ្លួនថា កាលពីខ្ញុំនៅអាយុ ១៥ ឆ្នាំ ខ្ញុំមានបំណងចង់ប្រឡង freshie , តែពេលនោះមានមនុស្សម្នាក់ និយាយឱ្យខ្ញុំថា ” មិនបាច់ប្រឡងទេ , មុខអញ្ចឹងប្រឡងអត់ជាប់ទេ ។ នៅធ្វើស្រីស្អាតនៅប៉ៃលិនហ្នឹង ទៅកុំទៅធ្វើស្រីអាក្រក់នៅភ្នំពេញ ។”

នាងថា ពេលនោះខ្ញុំក៏មានអារម្មណ៍ថា ស្ទាក់ស្ទើរហើយមិនហ៊ានទៅប្រឡងតែម្ដង។ ដោយសារតែមិនទាន់បានឈានជើងចូលផង ត្រូវបានគេបំបាក់ទឹកចិត្តទៅហើយ។ រហូតបីឆ្នាំក្រោយមក ខ្ញុំចង់ដាក់ពាក្យចូលប្រឡង Asia next top model តែមិនហ៊ានទៅដោយសារតែយើងត្រូវទៅប្រទេសមួយផ្សេង ឆ្ងាយពីផ្ទះចុះកុងត្រាជាមួយគេ មិនឱ្យកាន់ទូរស័ព្ទមិនឲ្យទាក់ទងអ្នកផ្ទះ រហូតដល់ពេលប្រឡងចប់។
ពេលនោះគិតថាខ្លាចខ្លាំងណាស់ មិនដឹងថាទៅដល់ជួបរឿងអ្វីខ្លះ ពីព្រោះមិនអាចទំនាក់ទំនង អ្នកផ្ទះបានហើយត្រូវទៅតែម្នាក់ឯង។ ក្នុងនាមជាក្មេងស្រីម្នាក់ ខ្ញុំគ្មានភាពក្លាហាន នឹងទៅខ្ញុំក៏បោះបង់វាចោល។

នាងបន្ថែមថា ខ្ញុំតែងតែយកភាពភ័យខ្លាច , នឹងសម្ដីអ្នកដទៃមកដាក់មុខរហូត , ធ្វើឲ្យខ្ញុំបរាជ័យនឹងរឿងដែលខ្ញុំចង់ធ្វើជាច្រើនរឿង ។
រហូតដល់ថ្ងៃមួយខ្ញុំចាប់ផ្ដើមចូលធ្វើជាពិធីការិនី , មានមនុស្សស្រីម្នាក់គាត់បាននិយាយប្រាប់ខ្ញុំថា : ” បងសុំនិយាយមួយចុះ , សំឡេងដូចជីមមីឯង ធ្វើពិធីករមួយជីវិតទៀតក៏មិនអាចល្បីបានដែរ ។
តែពេលនោះខ្ញុំខ្លាចដូចគ្នា ខ្ញុំគិតក្នុងចិត្តថាតើវាជាពាក្យពិត ឬគ្រាន់តែជាពាក្យបំបាក់ទឹកចិត្តរបស់ខ្ញុំដូចមុនៗ។ ប៉ុន្តែលើកនេះខ្ញុំលែងស្ដាប់ពាក្យគេនិយាយហើយ ខ្ញុំនៅតែបន្តធ្វើអ្វីដែលខ្ញុំបានឈានជើងចូល ខ្ញុំនៅតែខំដើរទៅមុខ , ផ្លាស់ប្ដូរគ្រប់យ៉ាងឲ្យទៅជាល្អជាងមុន , ឈប់ខ្លាចឈប់ភ័យ , ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ទៅមុខទៅបើជោគជ័យ ខ្ញុំនឹងបានគ្រប់យ៉ាងដែលខ្ញុំចង់បាន , បើបរាជ័យខ្ញុំសល់បទពិសោធន៍ ។

ជីម មី ថា ចាប់តាំងពីខ្ញុំសម្រេចចិត្តថា ខ្ញុំមិនស្ដាប់ភាសាអគតិរបស់មនុស្ស ដែលចាំតែជាន់ពន្លិចយើង ។ ជីវិតរបស់ខ្ញុំក៏ចាប់ផ្ដើមពន្លឺល្អ ។ នៅក្នុងថ្ងៃដែលខ្ញុំចាប់ផ្ដើមធ្វើរឿងនិទាន មុនចូលគេង ខ្ញុំនិយាយនិទានឲ្យមនុស្សគ្រប់គ្នាស្ដាប់ ហើយមានខំមិនជាច្រើន ដែលគាត់លើកទឹកចិត្តខ្ញុំ គាត់ថាខ្ញុំជាមនុស្សដែលមានសំឡេងពីរោះ , និយាយគួរឱ្យចង់ស្ដាប់ ,គាត់ណែនាំឱ្យខ្ញុំបង្កើតកម្មវិធី podcast ផ្ទាល់ខ្លួនទៀត ។ ចាប់តាំងពីពេលនោះទើបខ្ញុំដឹងថា ពាក្យសម្ដីបំបាក់ទឹកចិត្តរបស់អ្នកដទៃ គឺវាមានបង្កប់នូវគោលបំណងអាក្រក់ ដែលគាត់មិនចង់ឱ្យយើងទៅដល់ទីតាំងដែលយើងប្រាថ្នាចង់ទៅ។
តែមានតែយើងទេដែលមានសិទ្ធិសម្រេចថា ស្ដាប់ឬក៏មិនស្ដាប់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×