Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ បើកមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ កិនពីលើបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

spot_img

ភ្នំពេញ ÷ បុរសម្នាក់ជាម្ចាស់ម៉ូតូ បានរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវបំបែកជា៤ ត្រូវរថយន្តស៊េរីទំនើប ពាក់ផ្លាកលេខខេមរភូមិន្ទ បើកជ្រុលទៅបុកកិនពីលើ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ចំណុចក្នុង បុរីជីបម៉ុងលែន តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសន្តិសុខម្នាក់ សុំមិនបញ្ចេញឈ្មោះ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ខ 9990 -ពភ 1 ជិះចេញពីផ្លូវ៣៧១ ធ្វើដំណើរតាមផ្លូវក្នុងបុរីជីបម៉ុងលែន ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-2937 បើកបរតាមបណ្តោយផ្លូវបេតុង ក្នុងបុរីជីបម៉ុងលែន ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម បានជ្រុលចង្កូតទៅបុកម៉ូតូចំពាក់កណ្តាល ពេញទំហឹងរួចកិនពីលើ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ចំណែកឯម្ចាស់រថយន្តបង្ក នៅកន្លែងកើតហេតុ រង់ចាំដោះស្រាយជាមួយភាគីខាងរងគ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់រួចឱ្យភាគីទាំងពីរ​ធ្វើការចរចាគ្នា ដោយភាគីខាងរថយន្តបង្ក ព្រមសងជាសំណងទៅលើម៉ូតូរងគ្រោះ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដងទៅ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img