Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកសុីម៉ងត៍ បើកត្រឡប់ក្រោយជ្រុលទៅបុករថយន្តកូរ៉េ ដឹកស្រាបៀស្រាបៀរ ganzberg ក្រឡាប់ផ្ងារជើង

ភ្នំពេញ ÷​ បុរសម្នាក់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកសុីម៉ងត៍ហុយមួយគ្រឿង បានបទត្រឡប់ក្រោយ មិនប្រយ័ត្នជ្រុលទៅបុករថយន្តកូរ៉េដឹកស្រាបៀ ganzerg ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉េក្រឡាប់ជះស្រាពេញផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី៣១ខែសីហា ឆ្នាំ២០២១ ចំណុចជាប់និងរណ្តៅដីតាកៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះៗ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តកូរ៉េដឹកស្រាបៀ ganzerg មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3C-8065 បើកបរតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះៗ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមធ្យម ខណះមកដល់ចំណុចកើតហេតុ ជិតរណ្តៅដីតាកៅ ស្រាប់តែមានរថយន្តដឹកសុីម៉ងត៍ហុយមួយគ្រឿងទៀត ក្បាលពណ៌សពាក់ផ្លាកលេខភ្នំពេញ 3F-0466 បើកបរដោយបុរសម្នាក់ធ្វើដំណើរ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន រួចបានបត់ត្រឡប់ក្រោយឆ្លងមកផ្លូវម្ខាងទៀត ក៏បានជ្រុលក្បាលរថយន្ត ទៅបុករថយន្តកូរ៉េដឹកស្រាបៀganzerg ចំពីមុខពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង ចំណែកឯតៃកុងរថយន្តបង្ក នៅកន្លែងកើតហេតុរង់ចាំការដោះស្រាយ។
សំណាងល្អនៅក្នុងហេតុការណ៍មួយនេះ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ រងការខូចខាតតែរថយន្តរងគ្រោះ និងខូចខាតស្រាបៀមួយចំនួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានខណ្ឌព្រែកព្នៅ បានចុះមកដល់រួចក៏ឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីរថយន្តបង្ក គាត់ព្រមសងជាសំណង ក្នុងការខូចខាតទាំងអស់ ទៅលើរថយន្តរងគ្រោះ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សាមេត

×