កំពង់ស្ពឺ ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងនៅថ្ងៃអង្គារនេះថា នៅខេត្តកំពង់ស្ពឺ ដោយយប់មិញ មានភ្លៀងធ្លាក់ខ្លាំង ក្នុងកម្រិតបរិមាណ ១១០,០ មម បានបណ្តាលឲ្យទឹកហូរកាត់ ពីលើកំណត់ផ្លូវជាតិលេខ ៤ ស្ថិតនៅផ្នែកខាងមុខបុរីសុវណ្ណ សង្កាត់សុព័រទេព ក្រុងច្បារមន។ មូលហេតុប្រព័ន្ធរំដោះទឹក មិនធានាក្នុងការរំដោះទឹកបាន (បិទមុខទឹក) ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ







