Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ ណែនាំពីរបៀប បើកដំណើរការ សាលារៀនឡើងវិញ និងការគ្រប់គ្រង

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំអំពីរបៀបមួយចំនួន នៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌ ដោយអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការវាយតម្លៃអំពីស្ថានភាពកូវីដ-១៩ ជាក់ស្តែង អនុវត្តគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។

ការណែនាំពីរបៀបនៃការបើកដំណើរការសាលារៀនឡើងវិញរបស់ក្រសួងអប់រំនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានការណែនាំជំរុញពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, របៀបបើកដំណើរការសាលានេះ មានដូចតទៅ ÷

  • គណៈអភិបាលរាជធានី-ខេត្ត ត្រូវកំណត់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្រ្តដែលពុំមានការឆ្លងជំងឺកូវីដ-១៩,
  • មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានី-ខេត្ត ដើម្បីជ្រើសរើសសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ,
  • វាយតម្លៃ និងជ្រើសរើសគ្រឹះស្ថានសិក្សា ដែលត្រូវបើកដំណើរការឡើងវិញ ដោយត្រូវរៀបចំ យន្តការរៀន និងបង្រៀន និងត្រូវរៀបចំជាផែនការ ឲ្យបានច្បាស់លាស់ ដោយមានការអនុម័តពីអាជ្ញាធររាជធានី -ខេត្ត រួចផ្ញើមកក្រសួង ដើម្បីបូកសរុប,
  • ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា បុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មាន,
  • ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×