Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការកំណត់ដាក់ទំហំសិស្ស​ ឲ្យចូលរៀននៅគ្រប់កម្រិត និងរបៀបធ្វើតេស្តប្រចាំខែ-ឆមាស

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយបង្ហាញពីចំណុចមួយចំនួន ស្ដីពីការបើកថ្នាក់រៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង១៥ នាក់ និងផ្លាស់វេន ឬការរៀនតាមបែបចម្រុះចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងកូវូដ-១៩តិច និងមានការចាក់វ៉ាក់សាំងរួចហើយ។

  • វាយតម្លៃតំបន់សិក្សា ដើម្បីរៀបចំយន្តការរៀន និងបង្រៀន និងត្រូវរៀបចំជាផែនការឲ្យបានច្បាស់លាស់ ដោយមានការអនុម័តពីអាជ្ញាធររាជធានី -ខេត្ត រួចផ្ញើមកក្រសួងដើម្បីបូកសរុប,
  • ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មាន,
  • ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ ឱ្យរៀននៅតាមសាលារៀនក្នុងរូបភាពរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង១៥នាក់ និងឆ្លាស់វេនគ្នា ដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង,
  • ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្តុំ មិនឱ្យលើសពី១៥នាក់ ទៅតាមស្ថានភាពជាក់ស្តែង ដោយអាចរៀបចំការរៀនតាមបណ្តុំនៅសាលារៀន , បែងចែកវេនគ្នា ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប,
  • រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ, ករណីបណ្តុំមានសិស្សតិចពេក អាចផ្គួបកម្រិតថ្នាក់ចូលគ្នា ឬអាចផ្គួបលើសពី២កម្រិតថ្នាក់,
  • ចំពោះការធ្វើតេស្តសិស្សប្រចាំខែ ឬឆមាស ករណីគ្រូបង្រៀនថ្នាក់គួប តាមបណ្តុំមិនអាចរៀបចំខ្លឹមសារតេស្ត ឬកែកិច្ចការបាន ត្រូវសហការគ្នាជាមួយគ្រូបង្រៀននៃកម្រិតថ្នាក់ទាំងនោះ,
  • បែងចែកគ្រូបង្រៀនឱ្យទទួលខុសត្រូវតាមបណ្តុំ ឬតាមកម្រិតថ្នាក់នីមួយៗ (ករណីគ្រូបង្រៀនមិនអាចសម្របសម្រួលបាន ត្រូវរៀបចំសិស្សធំ នៅបណ្ដុំជាមួយគ្នា ឬមាតាបិតាជួយសិស្សតូចៗ)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×