Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតយោធា ជាជនពិការដៃជើង អាយុ៥៤ឆ្នាំ រស់នៅម្នាក់ឯងធ្វើអត្តឃាត បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន

បន្ទាយមានជ័យ ៖ សមត្ថកិច្ចបានបញ្ជាក់ថា អតីតយោធាជាជនពិការដៃជើង រស់នៅម្នាក់ឯងធ្វើអត្តឃាត បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន នៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ស្ថិតភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក។

លោក ប៉ិក គឹកហៀក អធិការនគរបាលស្តីទីស្រុកភ្នំស្រុក បានប្រាប់ថា៖ ជនរងគ្រោះឈ្មោះ ម៉ី កូត ភេទប្រុសអាយុ៥៤ឆ្នាំ (នៅលីវអតីតទាហ៊ានកងពល១២ ពិការដៃជើង) រស់នៅភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា៖ នៅពេលជនរងគ្រោះបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន គឺជនរងគ្រោះពិការដៃជើង រស់នៅកូនខ្ទមក្នុងភូមិម្នាក់ឯង ត្រូវបានសាច់ញាតិចិញ្ចឹមបាយទឹករាល់ថ្ងៃ តែអកុសលអីជនរងគ្រោះបានបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងកូនខ្ទមបណ្តាលរបួសធ្ងន់ ហូរឈាមរហូតដល់ស្លាប់។

លោក ប៉ិក គឹមហៀក បានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌មានករណីបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតខ្លួនឯង កម្លាំងជំនាញបានចុះទៅពិនិត្យបឋម មិនដឹងមូលហេតុនៃការបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតនៅឡើយទេ តែដឹងថា ជនរងគ្រោះអតីតជាទាហ៊ានកងពលលេខ១២ កូនដំរី ត្រូវបានរងគ្រោះពិការដៃជើង នាសម័យសង្គ្រាមមករស់នៅ ក្នុងកូនខ្ទមម្នាក់សាច់ញាតិចិញ្ចឹមបាយទឹក មិនដឹងមូលហេតុអី បានជាបំផ្ទុះគ្រាប់ធ្វើអត្តឃាតខ្លួន បណ្តាលរបួសធ្ងន់ ហូរឈាមរហូតដល់ស្លាប់៕ រក្សាសិទ្ធិ ៖ ដោយ ជំនោ

×