Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីទម្លាយរឿងអាស្រូវពុករលួយ របស់ប្រធានសាខាគយខេត្តឧត្តរមានជ័យ

spot_img

ភ្នំពេញ ៖ មន្ត្រីបានបង្ហើបឲ្យដឹងថា លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ នៅតែអនុញ្ញាតបើកដៃឲ្យមេៗគយ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ច្រកទ្វារអន្តរជាតិជាំ និងច្រកជប់គគីរ ធ្វើអ្វីៗតាមអំពើចិត្តក្នុងការឲ្យក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូលមកកម្ពុជា។

មន្រ្តីនៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា បច្ចុប្បន្នលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ នៅតែបណ្តែតបណ្តោយឲ្យក្រុមឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីថៃ ចូលមកកម្ពុជា។ ការដែលលោក វ៉ាន់ ក្តេ ធ្វើដូច្នេះបាន គឺដោយមានការរួមដៃ ពីសំណាក់លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ។
ទន្ទឹមនឹងនេះ បើគ្មានការបើកភ្លើងខៀវ ពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យទេនោះ គឺលោក វ៉ាន់ ក្តេ មេគយច្រកអូរស្មាច់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តនោះទេ។

ចំណែកប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងថា បច្ចុប្បន្នលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយ ច្រកនេះនៅតែបើកដៃឲ្យឈ្មួញធំៗ ច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់។ បើគ្មានលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ជាបង្អែកទេនោះគឺលោក កែវ សារ៉ាត់ មិនអាចធ្វើអ្វីតាមអំពើចិត្តបានទេ។

ទាក់ទងព័ត៌មានខាងលើនេះ លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×