Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ២៤៣ថ្ងៃ ៖ ស្លាប់ ៩៣៩នាក់ និងរបួស ២៣១៣នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅល្ងាចថ្ងៃទី៣១ ខែសីហា នេះថា រយៈពេល ២៤៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៦៦៨លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៩៣៩នាក់ និងរបួសចំនួន ២៣១៣នាក់ ក្នុងនោះធ្ងន់ចំនួន ១៣៨៤នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានកើតឡើងចំនួន ៦លើក ស្លាប់ ៣នាក់ និងរបួស ៥នាក់ ក្នុងនោះធ្ងន់ចំនួន ៤នាក់ និងស្រាល ១នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២៤៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៤៥៩០៧គ្រឿង ក្នុងនោះម៉ូតូចំនួន ១០៨៩១៣គ្រឿង និងរថយន្តចំនួន ៣៦៩៩៤គ្រឿង ក្នុងនោះរថយន្តតូច ២៨៨៨៥គ្រឿង និងធំ ៨១០៩គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×