Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថល Wiki School ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើវិស័យអប់រំ

ភ្នំពេញ ៖ ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» របស់ក្រុមហ៊ុន Poscar Digital នៅវិទ្យាស្ថានជាតិអប់រំ (NIE) តាមប្រព័ន្ធ Zoom Meeting នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា Wiki School ជាប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថល មានមុខងារបច្ចេកវិទ្យាទំនើបៗ ពាក់ព័ន្ធនឹងវិស័យអប់រំ និងជួយសម្រួលដល់ដំណើរការរៀន និងបង្រៀន នៅវិទ្យាសា្ថនជាតិអប់រំ កាន់តែមានភាពល្អប្រសើរជាងមុន។

ក្រុមហ៊ុន POSCAR Digital ដែលជាអ្នកបង្កើត Wiki School (ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថល)
សព្វថ្ងៃនេះ កំពុងសហការជាមួយក្រសួងអប់រំ ក្នុងការផ្តល់មធ្យោបាយសិក្សាពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ ថ្នាក់វិទ្យាល័យ ហើយក្រុមហ៊ុនកំពុងធ្វើការជួយដល់ថ្នាក់ឧត្តមសិក្សាថែមទៀត។

លោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital បានឲ្យដឹងថា Wiki School ត្រូវបានអភិវឌ្ឍន៍ដោយក្រុមអ្នកបច្ចេកទេសបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជិត ២០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប។ គោលបំណងនៃការបង្កើតប្រព័ន្ធ Wiki School គឺជួយដល់សាលារៀន ឲ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួសដោយ Mobile App Wiki School។

ក្រុមហ៊ុន POSCAR បានសហការរៀបចំប្រព័ន្ធ Wiki School និងឧបករណ៍ឌីជីថល នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល សាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៉ីសុវត្ថិ សាលារាជធានីភ្នំពេញ ក្រសួងព័ត៌មាន និងសាលាឯកជនជាច្រើនទៀត កំពុងដំណើរការល្អប្រសើរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×