Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ អាចទៅទទួលយកប័ណ្ណចាក់វ៉ាក់សាំង នៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ ឲ្យដឹងថា ទីតាំងចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ មាននៅតាមមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន ៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដូច្នេះ បងប្អូនប្រជាពលរដ្ឋ អាចទៅទទួលយកប័ណ្ណចាក់វ៉ាក់សាំងនៅទីនោះ។

ការបែងចែកកន្លែងទទួលយកប័ណ្ណចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្នុងខណ្ឌនីមួយៗបែបនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទំនាក់ទំនងទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន។

មានន័យថា សម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២ រួចហើយ សូមទំនាក់ទំនងជាមួយក្រុមការងារមូលដ្ឋានកងរាជអាវុធហត្ថតាមខណ្ឌនីមួយៗ និងក្រុមការងារទាហាន នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដោយភ្ជាប់មកជាមួយលិខិតចាក់វ៉ាក់សាំងកូវីដ-១៩ ផ្ទាល់ខ្លួន ដើម្បីទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតបង់ប្រាក់។

ការផ្ដល់ប័ណ្ណចាក់វ៉ាក់សាំង ធ្វើឡើងរៀងរាល់ម៉ោងធ្វើការ ចាប់ពី៧និង៣០នាទី ដល់ ម៉ោង១១និង០០នាទីព្រឹក និងពេលរសៀលចាប់ពី ម៉ោង១និង៣០ ដល់ ម៉ោង៥និង០០នាទីល្ងាច៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×