ភ្នំពេញ ៖ តារាសម្តែងនាង យ៉ែម ស្រីពេជ្រ បានបង្ហើបរឿងគូស្រករជាលើកដំបូង នៅពេលដែលនាងឈានចូល ដល់អាយុ២៦ឆ្នាំ នាពេលបច្ចុប្បន្ននេះ។
យ៉ែម ស្រពេជ្រ បានប្រារព្ធពិធីខួបកំណើត គម្រប់អាយុ២៦ឆ្នាំ ជាលក្ខណៈតូចតាមជុំគ្រួសារ និងមិត្តភក្តិជិតស្និតយ៉ាងសប្បាយរីករាយកាលពីពេលថ្មីៗនេះ។

នៅក្នុងឱកាសគម្រប់ខួបកំណើតនោះ តារារូបនេះបានបង្ហើបពីការចង់មានគូស្រករ និងចូលរោងការ ដូចទៅនឹងតារាមួយចំនួនទៀតផងដែរ។
យ៉ែម ស្រីពេជ្រ អះអាងថា នៅក្នុងវ័យនេះ នាងក៏មានបំណងចង់មានគ្រួសារ និងអាចកាន់ដៃគ្នាចូលរោងការដែរ។
នាងថា បច្ចុប្បន្ននាងក៏មានបុរស នៅក្នុងចិត្តដែលកំពុងសិក្សាចិត្តគ្នានៅឡើយ ប៉ុន្តែនាងក៏មិនមានទាន់ប្រាកដ អំពីស្នេហានេះអាចរីកចម្រើន ទៅមុខឬយ៉ាងណានៅឡើយ។
យ៉ាងណា នាងក៏នៅមិនអាចទាន់បង្ហើប ពីរឿងស្នេហាឲ្យបានច្រើនជាងនេះឡើយ ដោយសារវាកំពុងស្ថិត នៅក្នុងដំណាក់កាលមើលចិត្តគ្នា។

យ៉ែម ស្រីពេជ្រ គឺជាតារាសម្តែងមួយរូប ដែលត្រូវបានចាត់ទុកជាតារា ដែលមានទីផ្សារការងារខ្ពស់ នាពេលបច្ចុប្បន្ន។
តារារូបនេះបានបង្ហាញវត្តមានសម្តែង ក្នុងខ្សែភាពយន្តភាគតាមទូរទស្សន៍ និងបទចម្រៀងជាបន្តបន្ទាប់ ដោយសារនាងមានទេពកោសល្យសម្តែង មិនថា អ្នកដឹកនាំរឿងបានដាក់់ឲ្យនាងសម្តែងជាតួអ្វីនោះឡើយ គឺនាងតែងសម្តែងបានយ៉ាងសាកសម។
ប៉ុន្តែនៅដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នាពេលនេះ យ៉ែម ស្រីពេជ្រ ក៏ដូចតារាមួយចំនួនទៀត បានរាលការសម្តែងបន្តិច ដោយសារការពារនៃការឆ្លង នៃជំងឺដ៏កាចសាហាវមួយនេះ។
យ៉ាងណា ក្នុងពេលរយាលនៃការថតនាពេលនេះ យ៉ែ ម ស្រីពេជ្រ ក៏បានងាកថតស្ពតពាណិជកម្មផ្សេងៗ ហើយនាងក៏ឆ្លៀតថតម៉ូតសម្អាងការផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV










