Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់អំណោយជូនដល់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងសប្បុរសជន បានអញ្ជើញប្រគល់អំណោយជាថវិកាចំនួន ៣ពាន់ដុល្លារ អង្ករជាង ១៤តោន អាវភ្លៀង រួមទាំងអំណោយផ្សេងៗមួយចំនួនទៀត ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះ។
នៅក្នុងពិធីនេះដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ការលះបង់ដ៏ធំធេង របស់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេសកម្លាំងដែលបានការពារតាមគោលដៅបិទខ្ទប់ គោលដៅព្យាបាល គោលដៅចត្តាឡីស័ក ក្នុងដំណាក់កាលនៃការឆ្លងរាលដាលវីរុសកូវីដ១៩ ។

ចំណែកលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ជំនួសមុខឱ្យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងនាមជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានសេចក្ដីសោមនស្សរីករាយ ឥតឧបមាចំពោះសន្ដានចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលបានជួយឧបត្ថម្ភជាថវិកាចំនួន ៣,០០០ (បីពាន់) ដុល្លារ អង្ករចំនួន ១៤.៥ តោន ត្រីខកំប៉ុងចំនួន ២០០ (ពីររយ) កេស អាវភ្លៀងចំនួន ១,០០០ (មួយពាន់) អាវ ភេសជ្ជៈកូកាកូឡាចំនួន ២០០ (ពីររយ) កេស ទឹកសម្លាប់មេរោគចំនួន ២ (ពីរ) ធុង និងវីតាមីនC ចំនួន ៥ (ប្រាំ) កេស សម្រាប់ ប្រើប្រាស់ ក្នុងការ បង្ការ និង ទប់ស្កាត់ ការឆ្លង រីករាល ដាលនៃជំងឺកូវីដ-១៩ ។

លោកស្នងការបានបន្តថា កាយវិការដ៏ឧត្ដុងឧត្ដមនេះ ពិតជាបានឆ្លុះបញ្ចាំង ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ដែលបានឆ្លៀតឱកាសពីការមមាញឹកចូលរួមគៀគរ សប្បុរសជន ជួយបំពេញ ការខ្វះខាត របស់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមានស្មារតី និងឆន្ទៈក្នុងការបំពេញ ភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ជូនប្រជាពលរដ្ឋបន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក ស ថេត ក្នុងនាមកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន សូមឱ្យមានសុខភាពល្អ និងសម្រេចបាន ជោគជ័យ គ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន៕រក្សាសិទ្ធិដោយ ៖ ចេស្តារ

×