Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការបញ្ចប់ការជំនុំជម្រះសំណុំរឿង លោកហូរ វ៉ាន់ និង គូកន១៤នាក់ ដែលជាសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម!!

ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានបញ្ចប់សវនាការជំនុំជម្រះ និង ការដេញដោលសាកសួរ ជនជាប់ចោទចំនួន ១៥ នាក់ ដែលជាអតីតថ្នាក់ដឹកនាំ និង ជាអ្នកគាំទ្រ នៃ អតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធបទល្មើស ការញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម បន្ទាប់ពីបានធ្វើសវនាការ ជាច្រើន ច្រើនសារកន្លងមកនោះ។

សវនាការនេះ បានដឹកនាំដោយ លោកទិត្យ សុធីបូរ៉ាឆាត ជាចៅក្រមជំនុំជម្រះ និងមានលោកព្រះរាជអាជ្ញារង សំម រិទ្ធីវាសនា ជាតំណាងអយ្យការ។

លោកចៅក្រមសុធីបូរ៉ាឆាត បានថ្លែងអោយដឹងក្នុងសវនាការថា ជនជាប់ចោទទាំង១៥ នាក់ ខាងលើនេះ មានឈ្មោះ ទី១ ឈ្មោះ ជុំ វុទ្ធី ហៅ ជុំ ពុទ្ធី , ទី២ ឈ្មោះ ឈួ ផេង , ទី៣ ឈ្មោះ ថា ឡាវី , ទី៤ ឈ្មោះ មាន ព្រហ្មមុនី, ទី៥ ឈ្មោះ មួង សុភ័ក្រ្ត , ទី៦ ឈ្មោះ កើត សារ៉ាយ (អតីត លោកសង្ឃ) , ទី៧ ឈ្មោះ អេង ម៉ាឡៃ (ភេទស្រី), ទី៨ ឈ្មោះ ហ៊ុន វណ្ណះ , ទី៩ ឈ្មោះ ឈឿន ដារ៉ាវី (ភេទស្រី ), ទី១០ ឈ្មោះ គង់ សំអាន និងទី១១ ឈ្មោះ សេង ម៉េងប៊ុនរ៉ុង។

ជនជាប់ចោទទាំង១១នាក់នេះ ត្រូវបានជាប់ចោទពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ” តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ចំណែកឯជនជាប់ចោទ០៤នាក់ទៀត មានឈ្មោះ ទី១ ឈ្មោះ ហូរ វ៉ាន់ (ជាមេខ្លោង -គេចខ្លួន), ទី២ ឈ្មោះ គង់ សភា (គេចខ្លួន), ទី៣ អ៊ូរ ចាន់រិទ្ធ (គេចខ្លួន), និងទី៤ ឈ្មោះ ហុង លឹម (គេចខ្លួន) ត្រូវបានចោទប្រកាន់ពីបទ ” ផ្ដើមគំនិតក្នុងអំពើញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម” ។

បន្ទាប់ពីបញ្ចប់សវនាការ និងការដេញដោល សាកសួរជនជាប់ចោទ ជាប់ឃុំ និងមានវត្តមាននៅក្នុងបន្ទប់សវនាការ, លោកចៅក្រម សុធីបូរ៉ាឆាត បានសម្រេចលើកយកទៅប្រកាសសាលក្រម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១៕រក្សាសិទ្ធិដោយ ចន្ទា ភា

×