Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រីនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ស្រី ប្រុស ចំនួន០៣ ពីករណី រក្សាទុក ជួញដូរ នូវសារឆាតុញៀន !!!

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការនគរបាលខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះបង្រ្កាបករណី រក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ០៣ និង ៣០ នាទី ។

មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្សយ័ ស្រី- ប្រុស ចំនួន ០៣ នាក់ខាងលើរួមមាន៖ ១/ឈ្មោះ ព្រៃ សំអុន ភេទប្រុសអាយុ ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ២/ឈ្មោះ ព្រៃ សំអាង ភេទប្រុសអាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ៣/ឈ្មោះ ម៉ែន សារ៉ុម ភេទស្រីអាយុ ៥៨ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំ។

សមត្ថកិច្ចបព្ចាាក់ថា វត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានរួមមាន៖ ១-សារធាតុញៀនសរុបចំនួន៥១កញ្ចប់ស្មើនិង(៣១,១១ក្រាម) ២-ទូរស័ព្ទ ០២គ្រឿង និង ថវិកាចំនួន ១៥លានរៀល និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ចំនួន ០៣នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បី ដោះស្រាយ តាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×