Sunday, November 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ឱ វណ្ណឌីន ប្រកាសអញ្ជើញឥស្សរជន និងមន្ត្រីរាជការ ទៅចាក់វ៉ាក់សាំងដូសទី៣ តាមកន្លែងដែលបានកំណត់

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស បានប្រកាសព័ត៌មានថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិករដ្ឋសភា និងឥស្សរជន ដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ មានគម្លាតចាប់ពី៤ ទៅ ៦ខែ ឡើងទៅ សូមអញ្ជើញទៅចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកាដូសជំរុញ នៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

សម្រាប់ឥស្សរជន ថ្នាក់ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែឡើងទៅ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នៅមន្ទីរពេទ្យព្រះអង្គឌួង ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

មន្ទីរពេទ្យកុមារជាតិ, មជ្ឈមណ្ឌលគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ជូនមន្ត្រីរាជការចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យាថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងទី២ រួចរាល់ ដែលមានគម្លាតចាប់ពី៤ ទៅ៦ខែ ឡើងទៅ គឺចាប់ផ្ដើមចាក់ពី ថ្ងៃទី០៦ ខែកញ្ញា ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ចំណែកមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី បុគ្គលិកស្ថានទូត ស្ថានកុងស៊ុល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា មន្ត្រី និងបុគ្គលិកអង្គការជាតិ អន្តរជាតិ និងដៃគូផ្សេងៗទៀត ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២ រួចរាល់ ព្រមទាំងស្វាមី ឬភរិយា របស់ពួកគាត់ ចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២ រួចរាល់ដូចគ្នា ដែលមានគម្លាតចាប់ពី៤ ទៅ ៦ខែ ឡើងទៅ សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ នៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×