ភ្នំពេញ ៖ តារាចម្រៀងលំដាប់ កំពូលកម្រមានគេប៉ែងជើងបាន ឱក សុគន្ធកញ្ញា ដែលស្ងាត់មួយរយៈដោយសារសម្ងំ ប្តូរយុទ្ធសាស្ត្រត្រូវបានគេរាយការណ៍ ថាកំពុងត្រៀមខ្លួនក្រសោបតំណែងសំខាន់ៗចំនួន៣ ដែលធ្វើឲ្យគេមើលឃើញថា អ្នកនាងនឹងល្បីល្បាញមួយតង់ហើយមួយតង់ទៀតជាប់ៗគ្នា។

នៅពេលនេះឱក សុគន្ឋកញ្ញា បានបង្ហាញតម្រុយជាថ្មី ដោយបានខាងមេកើយ ត្រៀមបង្ហាញឲ្យអ្នកនាងកាន់កាប់កម្មវិធីល្អៗ ដូចមុនក្រោយពេលស្ងាត់។ អ្នកនាងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់តំណែងល្អៗ ហើយផ្លូវដែលអ្នកនាងដើរ លើកនេះ និងរុញឲ្យ តារាកំពូលរូបនេះលេចធ្លោត្រដែត កាន់តែខ្លាំងថែមទៀតជាក់ជាមិនខាន។
ទោះជាយ៉ាងណាតាមការឃោសនារបស់ហង្សមាស បញ្ជាក់ថា បណ្ដារកម្មវិធីដែលសុគន្ធកញ្ញា ធ្លាប់កាន់ជាគណៈកម្មាការ និងគ្រូបង្វឹក៤ផ្សេងគ្នា មានដូចជាThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor នោះត្រៀមនឹងដំណើរការរដូវកាលថ្មីឡើងវិញឆាប់ៗនេះ ដែលមានន័យថាសុគន្ធកញ្ញា នឹង ចេញស្ដារមុខព្រមគ្នាអំឡុងពេល ដែលទីផ្សារចម្រៀងរបស់នាងមិនសូវលេចធ្លោនេះ។

ឱក សុគន្ធកញ្ញា មិនសូវមានសកម្មភាពសិល្បៈថ្មីៗ ណាលេចធ្លោដូចមុនទេ រយៈពេលជាង១ឆ្នាំមកនេះ ពោលគឺតាំងពីនាងសម្រាលកូនមក ការងារសិល្បៈហាក់រយាលៗ គឺមិនដូចកាលនៅក្រមុំឡើយ ខណៈដែលពេលនេះ រដូវកូវីដទៀតទើបធ្វើឲ្យនាងសម្ងំតែក្នុងផ្ទះ ច្រើនជាងថតសម្ដែង។ ឱក សុគន្ធកញ្ញា ក្រៅពីត្រៀមខ្លួនចេញមុខឡើងវិញ ក្នុងកម្មវិធីទាំង៤ខាង ដើម្បីធានាសុវត្ថិភាពកុំឲ្យធ្លាក់ចុះក្រោយ មានប្ដីនិងកូននោះនាង ក៏នឹងចេញច្រកទី២ទៀត គឺការចាប់ដៃជាមួយលោកខេម ប៊ុនថៃ ជាលើកដំបូងថតភាពយន្ដភាគ ឲ្យហង្សមាសបន្ទាប់ពីនាង អាកខានគ្រងតំណែងតួឯភាពយន្ដខ្នាតធំរឿង ”ខ្ញុំមានញាណលើស” ដែលជំនួសដោយសុខ ស្រីនាង ព្រោះពេលនេះនាងពពោះកូនដំបូង៕ រក្សាសិទ្ធិដោយ៖សំណាងSV











