Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនស្រ្តីម្នាក់ រួមជាមួយថ្នាំញៀនជាង ៨០០គ្រាប់ ទៅតុលាការ

ព្រះវិហារ ៖ សមត្ថកិច្ចនគរបាល បញ្ជូនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនជាង ៨០០គ្រាប់ ទៅតុលាការខេត្តព្រះវិហារ។

ស្ត្រីវ័យ២៧ឆ្នាំម្នាក់ ដែលជាប់សង្ស័យក្នុងអំពើជួញដូរ នូវសាធាតុញៀនខុសច្បាប់៨៦៤គ្រាប់ និងមានតម្លៃជាទឹកប្រាក់ច្រើនពាន់ដុល្លារ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនខ្លួនរួមនឹងវត្ថុតាងបទល្មើស ទៅកាន់តុលាការខេត្តព្រះវិហារ នោះហើយ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ការបញ្ជូនខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបទល្មើសនោះ បានធ្វើឡើងក្រោយបើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួន និងការរឹបអូសយកវត្ថុតាង កាលពីម៉ោង១០ និង៥១នាទីព្រឹក ថ្ងៃទី៣១សីហាឆ្នាំ២០២១ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×