Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្តងោកមួយភាំង បានរេចង្កូតឡើងសួនផ្លូវ ទៅបុករះបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាបាក់រាបដល់ដី

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកូរ៉េដឹកត្រីមួយគ្រឿង ក្នុងល្បឿនលឿនបានងោកមួយភាំង ក៏រេចង្កូតឡើងសួនផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម បាក់អស់២ដើមរាបស្មើដល់ដី។ ចំណែកឯតៃកុងវិញ បានចុះពីលើរថយន្ដគេចខ្លួនបាត់ស្រម៉ោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង០០នាទី រំលងអធ្រាតឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើហេតុគាត់ឃើញមានរថយន្តកូរ៉េដឹកត្រីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-4741 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ៤នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយបញ្ជាក់ពីតៃកុងថា រូបគាត់ងោកមួយភាំង ក៏រេចង្កូតរថយន្តឡើងសួនផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម បាក់អស់២ដើមរាបស្មើដល់ដី ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សំណាងល្អក្នុងហេតុការណ៍មួយនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សទេ រងការខូចខាតតែបង្គោលភ្លើង និងបង្គោលស្លាកសញ្ញា បាក់អស់២ដើមតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចពិនិត្យនិងធ្វើការវាស់វែង យករថយន្តបង្កខាងលើ​ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×