ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យសណ្ឋាគារទទួលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តសៀមរាប ។
តាមលិខិតនេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ដោយឡែក សេចក្តីជូនព័ត៌មាននូវឈ្មោះសណ្ឋាគារ ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាល ខេត្តសៀមរាប៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

