ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ០២ ខែ កញ្ញា ឆ្នាំ ២០២១នេះ បានតម្កល់ទោស អតីតមន្ត្រីអគ្គិសនីម្នាក់ ដោយ តម្កល់ទោស ០១ ឆ្នាំ, សងថ្លៃខូចខាត ជិត៦ ម៉ឺនដុល្លារអាមេរិក និងជម្ងឺចិត្ត ២០លានរៀល ពាក់ព័ន្ធបទល្មើសឆបោកប្រាក់។
លោកយ៉ន់ ណារ៉ុង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ រ៉ែន កែវឡាយ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅផ្ទះ លេខ ៥៦ ផ្លូវលំ សិត្ថនៅសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកាឆ្នាំ ២០១៩ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០១ ឆ្នាំ, ពិន័យជាទឹកប្រាក់ចំនួន ០៤លានរៀល និង បង្គាប់ឲ្យសងជម្ងឺចិត្តចំនួន ២០ ម៉ឺនដុល្លារអាមេរិក អោយទៅក្រុមហ៊ុនម៉េលីជេគូនអេធ្យូខេសិន ដែលជាភាគី ដើមបណ្ដឹង នៅក្នុងរឿងក្តី។
តែគាត់បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខាងលើ មកកាន់សាលាឧទ្ធរណ៍ ។
ជនជាប់ចោទត្រូវចាប់ខ្លួន នៅក្នុងឆ្នាំ ២០២០ តាមដីការបស់ តុលាការ និងយោងតាមបណ្តឹងរបស់ក្រុមហ៊ុន បន្ទាប់ពីគាត់បានទទួលម៉ៅការតខ្សែកាបអុបទិក និង ភ្លើងឲ្យក្រុមហ៊ុន ក្នុងតម្លៃ ៥៧, ៩៦១ តែស៊ីដាច់លុយ និង រត់គេចខ្លួន។

ទាក់នឹងអង្គហេតុខាងលើនេះ, នាពេលសវនាការកន្លងមក, ជនជាប់ចោទ ឈ្មោះ រ៉ែន កែវឡាយ បានឆ្លើយសារភាព ចំពោះកំហុសរបស់គាត់ ក៏ប៉ុន្តែ គាត់់បានទទួលស្គាល់ថា គាត់បានទទួលលុយតែចំនួន ៥៧, ៩៦១ ដុល្លារអាមេរិក ប៉ុណ្ណោះ ពីភាគីក្រុមហ៊ុនរបស់ភាគីដើមបណ្ដឹង។
គាត់និយាយថា គាត់ធានារ៉ាប់រង នឹងសងតែចំនួន ៥៧,៩៦១ តែងប៉ុណ្ណោះ។
រ៉ែន កែវឡាយ បានសុំអោយតុលាការឧទ្ធរណ៍ តម្កល់ទោសរបស់គាត់ ០១ ដដែល និង សុំអោយលុបចោលការផាកពិន័យ និង ថ្លៃ សងជម្ងឺចំនួន ២០ម៉ឺនដុល្លារ ទៅភាគីដើមបណ្ដឹង ពីព្រោះ គឺគាត់គ្មានសមត្ថភាពនឹងរកលុយសងនោះទេ សម័យកូវីដ១៩ផងនោះ៕
រក្សាសិទ្ធិដោយ ចន្ទា ភា