Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃណាស់! ឯកឧត្តម ស ថាវី និងលោកជំទាវ ធៀម លីណា នាំ​យកជំនួយ​មនុស្សធម៌​ដ៏ធំធេង​ជូន​លោក​ជំទាវ ហ៊ុន ស៊ីណាត ដែលមាន….

spot_img

ថ្មីៗនេះ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិកាក្រសួងការពារជាតិ និងលោកជំទាវ ធៀម លីណា បាននាំយកគ្រឿងឧបភោគបរិភោគ ថវិកា ១០ លានរៀល និងព្រមទាំងរបស់ប្រើប្រាស់មានដូចជាអាល់កុល និងម៉ាស់មួយចំនួនធំ ប្រគល់ជូនលោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីចូលរួមក្នុងកិច្ចការងារមនុស្សធម៌។

នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកជំទាវ ហ៊ុន ស៊ីណាត បានរៀបរាប់ឲ្យដឹងថា ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិកាក្រសួងការពារជាតិ និងលោកជំទាវធៀម លីណា បានជួយគ្រឿងឧបភោគបរិភោគ និងថវិការ ដើម្បីការងារមនុស្សធម៌។ ដោយក្នុងនោះរួមាន 1- ថវិការ 10លានរៀល 2- អង្ករ 5 តោន 3- អាល់កុល 5កានស្មើ150 លីត្រ 4- ម៉ាស់ 5 កេះធំស្មើ 25000 ម៉ាស់ ។

ជាមួយគ្នានេះផងដែរ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានថ្លែងអំណរគុណ និងសូមជូនពរដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×