ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់មុខមួយរយៈ តារាសម្តែង អ៊ុក ដារ៉េត ប្រែប្រួលសមត្ថភាពមិនណយឡើយ

ភ្នំពេញ ៖ មួយរយៈនេះ តារាភេទទី៣ អ៊ុក ដារ៉េត បានស្ងាត់ការបង្ហោះរូបមួយរយៈធំ ដោយសារកំពុងតែ សម្ងំសាងបានស្នាដៃជាច្រើន ដែលធ្វើឲ្យគេភ្ញាក់ផ្អើលហួសចិត្តតែម្តង។ យ៉ាងណាមិញនេះចាត់ទុកជាការ រីកលូតលាស់សមត្ថភាពបន្ថែមទៀត។

មានការលើកសរសើរថា អ៊ុក ដារ៉េត ឥឡូវនេះ មានការប្រែប្រួលទេពកោសល្យខុសពីមុន ដោយសារចេះដឹករឿង ហើយថែមទាំងអាចនិពន្ធថតបទចម្រៀងដោយខ្លួនឯងទៀត។ នេះដើម្បីរើបម្រះពាក្យតិះដៀលដែលថា ក្រុមអ្នកភេទទី៣ ធ្វើអ្វីមិនកើត។ធាតុពិតអ៊ុក ដារ៉េត បានជួយសង្គមច្រើនដូចជា ជួយចុះអប់រំដល់ អ្នកទី៣ទាំងឡាយឲ្យចេះ ការពារជំងឺអេដស៍ ចេះប្រយ័ត្នខ្លួន និងជួយលើកទឹកចិត្តអ្នកផ្ទុកមេរោគអេដស៍ ឲ្យដុះក្តីសង្ឃឹមឡើងវិញជាថ្មីកុំ បាក់ទឹកចិត្ត។

កញ្ញាអ៊ុក ដារ៉េត ជាតារាភេទទី៣ ដែលពុះពារជាមួយការងារ ទាំងក្នុងក្រៅសិល្បៈ។ កញ្ញាមានទឹកចិត្តជាមួយសិល្បៈណាស់ដោយ រមែងនឹករកគន្លឹះថ្មីៗដើម្បីឲ្យប្លែកមានទីផ្សារឡើងវិញ។ យ៉ាងណាមិញ អំឡុងពេលកំពុង មានបញ្ហាកូវីដ ហក់ឡើង អ៊ុក ដារ៉េត បានសម្ងំសម្រេចគោលដៅ បានច្រើនលើវិស័យសិល្បៈ។

ស្នាដៃដែល អ៊ុក ដារ៉េតសន្សំបានពេលនេះហើយ ធ្វើឲ្យគេចាប់អារម្មណ៍កញ្ញា ទើបតែក្លាយជាអ្នកដឹកនាំរឿង ដោយរឿងដែលរំលេចបានមានឈ្មោះថា «អន្ទាក់ស្នេហ៍មរណៈ»។ ស្នាដៃរឿងនេះនិយាយ ពីការការពារជនភេទទី៣។ ក្រៅពីនេះ អ៊ុក ដារ៉េតស្រាប់តែបាន កញ្ញា សម្ងំបានថតចម្រៀងផ្ទាល់ខ្លួនថតបាន២បទMV បទ«លោកអធិការ» និងបទ «ពាក្យមិនពិត »ចង្វាក់រាំវង់។ មានន័យថា មួយប្រាវចុងក្រោយនេះ ដារ៉េតធ្វើឲ្យខ្លួនឯងប្រែប្រួល ស្មានមិនដល់តែម្តង។

អ៊ុក ដារ៉ត បានឲ្យដឹងថា ការខិតខំប្រឹងប្រែងនេះ ជាការព្យាយាមអភិវឌ្ឍន៍ខ្លួនឯង ឲ្យបានប្រសើរឡើង។ ម្យ៉ាងចង់បានបទពិសោធន៍ថ្មីៗ យកមកទុកបើទោះជា មានពេលខ្លះលំបាកហត់នឿយ អស់លុយកាក់ក៏យើង ត្រូវតែពុះពារឲ្យបាន។ លើសពីនេះ មិនចង់ឲ្យគេពេបជ្រាយ អ្នកភេទទី៣ ធ្វើអ្វីមិនកើត ។ ធាតុពិតយើង ក៏មានឆន្ទៈជួយលើក មុខមាត់សង្គមដែរ។ ដារ៉េតបន្តថា រឿងដែលថតនោះ នឹងបង្ហោះលើផេកផ្ទាល់ខ្លួន និងបញ្ចាំងលើឆានែលម៉ែរ៉េត ម៉ែរិតឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម