Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ ឥសាន ៖ ការគាស់កកាយ​យក ព្រឹត្តិការណ៍​ចាស់​មក​ធ្វើ​ថ្មី របស់​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក គឺ​គ្រាន់តែ​ជា​លេស​ទាល់ច្រក​

​​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក សុខ ឥសាន បាន​លើកឡើង​ថា​ការគាស់កកាយ​យក ព្រឹត្តិការណ៍​ចាស់​មក​ធ្វើ​ថ្មី របស់​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក គឺ​គ្រាន់តែ​ជ​ជា​លេស​ទាល់ច្រក ដោះស្រាយ​មិន​ចេញ​តែ​ប៉ុណ្ណោះ ។ នេះ​បើ​តាម​ការផ្សាយ​ក្នុងផេក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២​មេសា​នេះ​។​

​លោក សុខ ឥសាន បាន​ថ្លែង​តាមរយៈ​បណ្ដាញ សង្គម​តេ​ឡេ​ក្រា​មនៅ​ថ្ងៃ​ទី​៣១ មីនា​នេះ​ថា ប្រជាជន​កម្ពុជា​នៅ​ចងចាំ មិន​ភ្លេច​ទេ​នូវ​សោកនាដកម្ម នៃ​ការដឹកនាំ​ធ្វើ​បាតុកម្មហិង្សា​របស់​ទណ្ឌិត សម រង្ស៊ី ដោយ​នយោបាយ​ចងគំនុំ និង​សងសឹក ត ត្រកូល​របស់គាត់ ដែល​ធ្វើឲ្យ​មាន​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក បណ្តាលឲ្យ​ស្លាប់​មនុស្សជាង ១០​នាក់​និង​របួស​ជាង ១០០​នាក់ ។ បាតុភាព​ដែល​កើតឡើង នាំ​ឲ្យ​មនុស្ស​ចូលរួម​ស្លាប់ និង​រងរបួស​រាប់សិប​នាក់ ហើយ​មក​ដាក់​កំហុស​លើ​អ្នក​ដទៃ ជាពិសេស​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាជន ។​

​លោក បន្តថា ទោះបី​ករណីនេះ មាន​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​អស់​មួយ​រយៈពេល និង​ដោយ​មាន ការ​រួមសហការ ពី​ភ្នាក់ងារ​ស៊ើប​ការ របស់​បរទេស​យ៉ាងណាក្តី ក៏​រក​មិនឃើញ​ឃាតករ​ដដែល ហើយ​ដែល​សមត្ថកិច្ច​បាន​បិទ​បញ្ចប់ សំណុំរឿង​នេះ​តាំងពី​ឆ្នាំ​២០០៤ មកម្ល៉េះ ។​

​លោក បន្ថែមថា ប៉ុន្តែ អតីត​ពួក​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​តែ រក្សា​ព្រឹត្តិការណ៍​នេះ ធ្វើ​ជា​រឿង​ថ្មី សម្រាប់ ដុត​កំហឹង​មហាជនកេង​ចំណេញ​​ខាង​នយោបាយ​រយៈពេល​ជាង​២០ ឆ្នាំ​មក​ហើយ​ក៏​នៅតែ​មិន​ទាន់​ស្កប់ស្កល់​ដដែល ។​

​លោក បញ្ជាក់ថា “​ការគាស់កកាយ​យក ព្រឹត្តិការណ៍​ចាស់​មក​ធ្វើ​ថ្មី​នេះ វា​ប្រៀបបាន​នឹង​ទៅ​ហៅរក​ដួង​វិញ្ញាណក្ខន្ធ​របស់​អ្នកស្លាប់​ឲ្យ មក​ជួយ​យិតយោង​ខ្លួន ដែល​បាននិងកំពុង​ជួប​គ្រោះភ័យ និង​បរាជ័យ​ធ្ងន់ធ្ងរ​ទៅៗ មិន​ស្រាកស្រាន្ត ហើយ​ដែល​បញ្ជាក់ថា​ទណ្ឌិត សម រង្ស៊ី និង​បក្ខ ពួក​កំពុង​ទាល់ច្រក ដោះស្រាយ មិន​ចេញ​តែប៉ុណ្ណោះ​” ៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

×