Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពលគ្រឿងញៀន យុវជនម្នាក់សុំលុយម្តាយ៣០០០រៀល ម្តាយប្រាប់ថា ម៉ែគ្មានទេកូន មានតែ១០០០រៀល គិតខ្លីអារក សម្លាប់ខ្លួនឯងតែម្តង

ភ្នំពេញ ៖ យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀន លើសកម្រិតគ្រប់គ្រងសតិខ្លួនឯងលែងបាន សម្រេចចិត្តយកកូនកាំបិតអា ក សម្លាប់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងអ្នកជិតខាង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង១២រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅម្តុំផ្លូវរថភ្លើង ក្នុងបន្ទប់ជួលមួយកន្លែង ក្រុម៥ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពយុវជនខាងលើមានឈ្មោះ ពុធ ហេង ហៅអាហើម អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងប្រើប្រាសគ្រឿងញៀន ទើបតែចេញពីមណ្ឌលកែប្រែឱកាសខ្ញុំរយៈពេល៣ខែ។

បើតាមការរៀបរាប់ពីឪពុកម្តាយសពបុរសខាងលើនេះ បានប្រាប់ឲ្យដឹងថា កូនរបស់គាត់ជាអ្នកញៀនថ្នាំ និងប្រើប្រាស់គ្រឿងញៀន រយ:ពេល១០ឆ្នាំ មកហើយនិងធ្លាប់បញ្ជូនទៅមណ្ឌលកែប្រែ៥ដងផងដែរ ពួកគាត់បានបន្តទៀតថា សពថ្ងៃនេះពួកគាត់មានជីវភាពខ្វះខាត មកជួលបន្ទប់តូចមួយស្នាក់នៅ ជាមួយគ្នាដោយប្រកបរបបោចមាន់លក់ គ្រាន់តែចិញ្ចឹមក្រពះ ចំណែកកូនប្រុសរបស់គាត់មិនបានជួយអ្វីពួកគាត់នោះទេ មួយថ្ងៃៗគិតតែប្រមូលផ្តុំមិត្តភក្តិចោលម្សៀត សេពគ្រឿងញៀន ហើយសុំតែលុយគាត់ចាយ ក្នុងមួយថ្ងៃ៣០០០រៀល លុះនៅព្រឹកមុនពេលកើតហេតុ កូនប្រុសរូបនេះបានសុំលុយគាត់៣០០០រៀល ស្ត្រីជាម្តាយបានប្រាប់ថា ថ្ងៃនេះម៉ែអត់មានលុយទេសល់លុយ តែ១០០០រៀល កូនឯងយកទៅចាយសិនចុះ ចាំម៉ែមកពីលក់វិញ ម៉ែបានលុយម៉ែថែមឲ្យកូនចាយទៀត ខណៈពេលគាត់បានឲ្យលុយទៅកូនប្រុស របស់១០០០រៀល ហើយពួកគាត់ទាំង២នាក់ប្តីប្រពន្ធ បាននាំគ្នាយកមាន់ ដែលបោចហើយទៅលក់នៅឯផ្សារជិនណាន ចំណែកកូនប្រុសនៅដេកក្នុងបន្ទប់ជួលតែម្នាក់ ដោយសារខឹងម្តាយឲ្យលុយតិចពេក ក៏សម្រេចចិត្តយកកូនកាំបិតអារកមាន់ យកមកអារ ក សម្លាប់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើល។

ក្រោយពេលកើតហេតុអាជ្ញាធរមូលដ្ឋានសង្កាត់ភ្នំពេញថ្មី និងកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយការិយាល័យកោសល្យវិច័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីក្រុមគ្រូពេទ្យ ចុះមកពិនិត្យនិងយកសំណាក ធ្វើតេស្តមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន ចំណែកសមត្ថកិច្ចជំនាញ បានបញ្ជាក់ឲ្យដឹងថា សពយុវជនខាងលើនេះ ពិតជាធ្វើអត្តឃាតអារក និងកូនកាំបិតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×