Sunday, November 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យជាករណីពុលស្រាក្រឡុក ទើបបណ្តាលឲ្យនារីសាច់ខ្ចីវ័យក្មេង ៣ នាក់ស្លាប់ ក្នុងបន្ទប់ជួល

ភ្នំពេញ ៖ នារី២នាក់បានស្លាប់នៅរាជធានីភ្នំពេញ និងម្នាក់ទៀតបានស្លាប់នៅឯស្រុកកំណើត បន្ទាប់ពីពួកគេទាំងបីនាក់ ផឹកស្រាអុកនៅរាជធានីភ្នំពេញរួច ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង ៤០នាទីថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅបន្ទប់ជួលមួយកន្លែងភូមិ ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង៣នាក់ រួមមាន ÷ ទី១ ឈ្មោះស្រ៊ុន​ ស្រីកា​ អាយុ ១៧ ឆ្នាំ មុខរបរសំអាងការ ស្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ​ ផល​ ដាវី​ អាយុ ១៨ឆ្នាំ មុខរបរសំអាងការ អ្នកទាំងពីរ មានស្រុកកំណើតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍​ ខេត្តព្រៃវែង។ រីឯជនរងគ្រោះម្នាក់ទៀត ដែលបានស្លាប់នៅឯស្រុកកំណើត មានឈ្មោះ​ ស្រីថៃ​ អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ និងមានស្រុកកំណើត នៅស្រុកល្វាឯម​ ខេត្តកណ្ដាល។

បើតាមសម្ដីប្អូនស្រីម្នាក់ បានប្រាប់ឲ្យដឹងថា​ នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១​ បងស្រីរបស់ខ្លួន និងមិត្តភក្តិប្រុសស្រី៣ទៀត បាននាំគ្នាផឹកស្រាអស់ជាច្រើនដប​ ដែលមានស្រាសាំប៉ាញ និងស្រាក្រហម ទិញមកយកអុកផឹកជុំគ្នា ពេលដែលផឹករួចរាល់ ហើយមានមិត្តភក្តិបងស្រីគេម្នាក់ បានចេញទៅស្រុកកំណើត និងមនុស្សប្រុសម្នាក់ទៀត បានចេញទៅបាត់ដែរ ហើយបងស្រីរបស់គេ បានដេកនៅជាមួយមិត្តភក្តិ នៅបន្ទប់ជួលកន្លែងកើតហេតុ ។

បើតាមសម្ដីអ៊ំប្រុសម្នាក់ ដែលគាត់បានប្រាប់ថា គាត់ត្រូវជាតារបស់នារីវ័យក្មេង អ្នកដែលបានស្លាប់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងតែរត់កង់បី ស្រាប់តែខាងក្រុមគ្រួសារ បានខលមកប្រាប់គាត់ថា ចៅរបស់គាត់ដែលទើបចេញពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត បានស្លាប់បាត់បង់ជីវិតទៅហើយ ក្រោយពីទទួលបានដំណឹងថា ចៅស្លាប់គាត់បានប្រញាប់ ផ្ញើមកប្រាប់មិត្តភក្តិដែលរស់នៅបន្ទប់ ជួលជាមួយគ្នាឲ្យបានដឹង​ ពេលមកដល់បន្ទប់ជួលគាត់ ក៏បានគោះទ្វាបន្ទប់តែមិនមានឮសំឡេងឆ្លើយតប ហើយមិនឃើញមានចាក់សោ នៅខាងក្រៅ គាត់ក៏បានមកប្រាប់ម្ចាស់ផ្ទះជួល ដើម្បីឱ្យទៅជួយមើលជាមួយគ្នា ពេលដែលម្ចាស់ផ្ទះទៅដល់បាននាំគ្នា គាស់ទ្វាររួចចូលទៅមើល ស្រាប់តែឃើញនារីវ័យក្មេងទាំងពីរនាក់នោះ បានដេកស្លាប់នៅក្នុងបន្ទប់ជួលបាត់ទៅហើយ រួចក៏ប្រញាប់រាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះទៅពិនិត្យនៅកន្លែងកើតហេតុ។

ក្រោយពីទទួលបានព័ត៌មានថា មាននារីវ័យក្មេងបានស្លាប់ នៅក្នុងបន្ទប់ជួល សមត្ថកិច្ចក៏បានចុះមកដល់ទីតាំង នៅកន្លែងកើតហេតុ និងបានទំនាក់ទំនង ទៅខាងលោកគ្រូពេទ្យ ដើម្បីចុះមកយកសំណាកតេស្ត រកមេរោគកូវីដ១៩ នៃសពទាំងពីរនាក់ ដោយលទ្ធផលចេញមកគឺអវិជ្ជមានសពនារីទាំងពីរនាក់ មិនមានឆ្លងនៃជំងឺកូវីដ១៩ នោះទេ ។

បន្ទាប់មកសមត្ថកិច្ចខណ្ឌចំការមន បានរាយការណ៍ទៅសមត្ថកិច្ចកោសល្យវិច័យ ស្នងការរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើកោសល្យវិច័យ លើសពនារីវ័យក្មេងពីរនាក់ នៅជុំវិញករណីខាងលើនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា ជាករណីអ្វីនោះទេ កំពុងតែធ្វើការស្រាវជ្រាវបន្តទៀត។
ចំណែកសពនារីទាំងពីរនាក់ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតតាមប្រពៃណីរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×