Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យមែន ចូលម៉ាត២៥០០រៀលមួយភ្លែត ភ្លេចដកកូនសោម៉ូតូ ត្រូវចោរលួចយកទៅបាត់ ដោយសុវត្ថិភាព

ភ្នំពេញ ÷ នារីម្នាក់ស្រែកទ្រហោយំ ខណៈឃើញចោរលួចជិះម៉ូតូរបស់ខ្លួន យកទៅបាត់ដោយសារម្ចាស់ម៉ូតូ ភ្លេចដកកូនសោចេញពីម៉ូតូ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខហាងលក់សម្ភារៈម៉ាត២៥០០រៀល តាមបណ្តោយផ្លូវ២១៧ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះដែលត្រូវចោរលួចម៉ូតូខាងលើ មានឈ្មោះ ម៉ី ច័ន្ទ លក្ខិណា អាយុ២៧ឆ្នាំ មុខរបរអ្នកលក់ក្រូចឆ្មារ នៅផ្សារដើមគរ ស្នាក់នៅម្តុំវត្តគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ចំណែកម៉ូតូដែលចោរលួចយកទៅបាត់នោះ គឺម៉ូតូម៉ាកហុងដា ឃ្លីក ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HF-0685 ។

យោងតាមសម្តីនារីរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ចេញមកពីលក់ក្រូចឆ្មារវិញ ហើយក៏បានចតម៉ូតូចូលទៅក្នុងហាងលក់សម្ភារៈម៉ាត២៥០០រៀល ដើម្បីទិញខោអាវឲ្យប្អូនស្រីតែមួយភ្លែត ដោយភ្លេចដកកូនសោចេញពីម៉ូតូ ក្រឡែកមកវិញឃើញចោរ យកមួកសុវត្ថិភាពរបស់គាត់ ពាក់និងជិះម៉ូតូរបស់គាត់យកទៅបាត់តែម្តង។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ឲ្យជួយអន្តរាគមន៍ឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកម៉ូតូឲ្យគាត់វិញផង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×