Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ជិះម៉ូតូលឿនពេក ជ្រុលទៅធ្លាក់ជង្ហុកបណ្តាលឲ្យដួ.ល ត្រូវរថយន្តកិនស្លា.ប់មួយរំ.ពេច

ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅធ្លាក់ បណ្តាលម៉ូតូដួលអូសទៅមុខជាច្រើនម៉ែត្រ ចំណែកជនរងគ្រោះខ្ទាត ទៅខាងត្រូវរថយន្តកិនពីលើស្លា.ប់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ចំណុចស្តុបផ្សារមាន់អាំង ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥ កែងនឹងផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ បច្ចុប្បន្នសព កំពុងតែតម្កល់ទុកនៅវត្តទឹកថ្លា។

យោងតាមប្រភពព័ត៌មាន​ ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ធំ 1O-6876 ជិះតាមបណ្តោយផ្លូវ៣១៥ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ជាប់ស្តុបផ្សារមាន់អាំងបានជ្រុលចង្កូត ទៅធ្លាក់ជង្ហុកបណ្តាលឲ្យម៉ូតូដួលខ្ទាត ជនរងគ្រោះទៅម្ខាង ស្របពេលដែលមានរថយន្តមួយគ្រឿង មិនចាំម៉ាកបានធ្វើដំណើរបញ្រ្ចាសទិស ពីកើតមកលិចក្នុងល្បឿលឿន បានជ្រុលទៅកិនជនរងគ្រោះពីលើ បណ្តាលឲ្យស្លា.ប់ភ្លាមៗ រួចបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។ ចំណែកនៅខ្លួនជនរគ្រោះ សមត្ថកិច្ចឆែកមានឃើញគ្រឿងញៀនប្រភេទក្រាមស ២កញ្ចប់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏បានពិនិត្យ និងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំក្រុមគ្រួសារមកទទួល រីឯរថយន្តបង្កសមត្ថកិច្ច និងធ្វើការតាមស្រាវជ្រាវបន្ថែម៕ រក្សាសិទ្ធិដោយ ៖ សា មេត

×