Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣ ខេត្ត ភាគពាយ័ព្យ រកឃើញអ្នកឆ្លង កូវីដ-២៩ ច្រើនជាងគេ

  • អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសឱ្យដឹងថា ក្រុមមន្ត្រីជំនាញរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ១០២នាក់, ហើយរដ្ឋបាលខេត្ត សូមអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ។

  • សម្រាប់ខេត្តឧត្តរមានជ័យវិញ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១០២នាក់ ផងដែរ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) , ក្នុងនោះ មានពលករ វិលត្រឡប់មកពីប្រទេសថៃ និងឆ្លងក្នុងសហគមន៍។ ដោយឡែក ក៏បានព្យាបាលអ្នកជំងឺផ្សេងទៀត ជាសះស្បើយចំនួន ៧៨នាក់ វិញផងដែរ។

  • អាជ្ញាធរខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៥នាក់បន្ថែមទៀត ខណៈព្យាបាលជាសះស្បើយចំនួន ១៩១នាក់ និងស្លាប់១នាក់ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១, ក្នុងនោះ មានប្រភពចម្លងចេញពីផ្សារលើធំថ្មី , ផ្សារពួក , ផ្សារកំពង់ក្ដី , ផ្សារដំដែក និងឆ្លងចេញពីអ្នកដំណើររបួសមួយចំនួន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×