Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូលចោរលីអូម្នាក់ អស់ល័ក្ខឆក់ខ្សែភ្លើងស្លា.ប់ ខណៈពេលចូលទៅលួចទ្រព្យសម្បត្តិ របស់ម្ចាស់ឃ្លាំងក្រណាត់

ភ្នំពេញ ÷ ជនសង្ស័យម្នាក់ ដែលអាជ្ញាធរសង្កាត់ចោមចៅទី២ ដាក់រហស្សនាមឲ្យថា ចោរលីអូ ដោយសារតែរូបគេតែងតែស្លៀកតែខោលីអូ នៅពេលដែលធ្វើសកម្មដើរលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ នៅពេលរាត្រី ពេលនេះអស់ល័ក្ខដោយសារតែឆក់ខ្សែភ្លើងស្លា.ប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅឃ្លាំងក្រណាត់មួយកន្លែង នៅចំនុចផ្លូវបេតុងខាងក្រោយ បន្ទាយទាហ៊ានកងវិស្វរកម្ម ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ អាយុ ប្រហែលជាង៤០ឆ្នាំ ស្លៀកខោលីអូ សម្បុរខ្មៅស្រអែម។

បើយោងតាមសម្តីម្ចាស់ឃ្លាំងក្រណាត់ខាងលើ បានឲ្យដឹងថា នៅយប់រំលងអធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យខាងលើ បានផ្លោះរបងឃ្លាំងចូលទៅក្នុងបរិវេណឃ្លាំង ហើយក៏បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅក្រោមដំបូលឃ្លាំងពេលនោះ រូបគាត់និងកម្មករបានឮសំឡេង មានមនុស្សចូលឃ្លាំងក៏នាំគ្នា ចេញមកដើររកតែរកមិនឃើញ លុះព្រឹកឡើងក៏ប្រទះឃើញជនសង្ស័យ ឆក់ខ្សែភ្លើងស្លា.ប់លើគ្រោងដែក ក្រោមដំបូលឃ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើល និងបានរាយការណ៍ជូនសមត្ថកិច្ច។


ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី២ ទទួលបានព័ត៌មានថា មានជនសង្ស័យឆក់ខ្សែភ្លើងស្លាប់ នៅក្នុងមូលដ្ឋានរបស់គាត់ កម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងបានរាយការណ៍បន្តទៅកាន់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលការិយាល័យ កោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងក្រុមគ្រូពេទ្យ ចុះមកពិនិត្យសពជនសង្ស័យខាងលើ និងតេស្តសំណាករកមេរោគកូវីដ១៩ លទ្ធអវិជ្ជមាន ក្រោយពេលសមត្ថកិច្ចជំនាញ ពិនិត្យសពរួចសមត្ថកិច្ច បានឲ្យដឹងថា សពជនសង្ស័យខាងលើ ពិតជាត្រូវបានឆក់ខ្សែភ្លើងស្លាប់ ដោយខ្លួនឯងពិតប្រាកដមែន សពត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី២ ចាត់ចែងបូជាតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម

×