Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើបខ្លាំងណាស់ ! អតិថិជនមហាសំណាងម្នាក់ បានឈ្នះរង្វាន់ $90,000 ពីសែលកាត

ភ្នំពេញ ៖ សែលកាត សូមចូលរួមអបអរសាទរចំពោះអតិថិជនមហាសំណាងម្នាក់ ដែលបានឈ្នះរង្វាន់លុយសុទ្ធ $90,000 ពីកម្មវិធី «ឈ្នះលុយសុទ្ធ 10,000 រៀងរាល់ថ្ងៃ» កាលពីថ្ងៃទី19 ខែកក្កដា ឆ្នាំ2021 កន្លងទៅនេះ អតិថិជនរូបនេះមានឈ្មោះថា ហ៊ូវ ម៉ីលី មានមុខរបរជាអាជីវករ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌចំការមន រាជធានីភ្នំពេញ។ សែលកាតបាននាំយករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះប្រគល់ជូនដល់ផ្ទះរូបគាត់តែម្តង។
ដោយអតិថិជនរូបនេះបានបង្ហាញចំណាប់អារម្មណ៍ថា ៖ «ខ្លួនពិតជាមានអារម្មណ៍រំភើបរីករាយ និងសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះរង្វាន់ ហើយថវិការដែលបានឈ្នះនេះ នឹងយកមកជួសជុលផ្ទះ ផ្គត់ផ្គង់ជីវភាពគ្រួសារ និងពង្រីកមុខរបរបន្ថែមទៀត។ ដោយគាត់បានបញ្ជាក់បន្ថែមទៀតថា ខ្លូនគាត់ចូលរួមលេងនៅក្នុងកម្មវិធីនេះដោយសារមិត្តភក្តិរបស់គាត់ធ្លាប់បានឈ្នះរង្វាន់ $50,000 ហើយឥឡូវនេះគាត់ដ៏បានឈ្នះរង្វាន់រហូតដល់ $90,000 តែម្តង។ ដូច្នេះហើយពេលខាងក្រុមហ៊ុនទាក់ទងមក គាត់មានភាពជឿជាក់ថាមិនមែនជាការបោកប្រាស់នោះឡើយ សែលកាតពិតជាផ្តល់ជូនរង្វាន់ដល់អតិថិជនពិតប្រាកដមែន»។

បន្តក្តីសុបិន្ត ជាមួយនឹងការបន្តចូលរួមលេងកម្សាន្ត ក្នុងកម្មវិធី ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ នោះលោកអ្នកនឹងមានឱកាសឈ្នះលុយសុទ្ធដូចអតិថិជនរូបនេះផងដែរ!
អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖

  • លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
  • លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ

កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។
ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។
សូមតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង 6:50 នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

×