Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការក្រុងភ្នំពេញបញ្ជាឲ្យបង្ក្រាប និងទប់ស្កាត់បទល្មេីសនានាកុំឱ្យកេីតមានឡេីង

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ដល់ស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលខណ្ឌ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លេីការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មេីសនានាកុំឱ្យកេីតមានឡេីង បន្ថែមលេីសនេះទៀត។

ការថ្លែងនេះ កិច្ចប្រជុំតាមរយ: Zoom Meeting ប្រចាំខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។

លោកស្នងការក៏បានណែនាំដល់លោកស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នាយការិយាល័យជំនាញ អធិការ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដាន ស្រាវជ្រាវ កំណត់មុខសញ្ញា និងទីតាំងដែលលួចលាក់កែច្នៃ ជួញដូរ និងប្រេីប្រាស់ ដេីម្បីរៀបចំផែនការបង្ក្រាប ។

មួយវិញទៀតស្នងការបានណែនាំ និងក្រើនរំលឹកដល់មន្ត្រីចរាចរណ៍ទាំងអស់ត្រូវអនុវត្តក្នុងការជួយសម្រួលចរាចរណ៍ឱ្យបានល្អ ទាំងការសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ជូនគណប្រតិភូជាតិ អន្តរជាតិ និងជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ដេីម្បីកាត់បន្ថយការកកស្ទះ ៕

ចំណែកលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការររងទទួលផែនប្រឆាំងគ្រឿងញៀន បានចូលរួមមតិទាក់ទងទៅនឹងការគ្រប់គ្រងមុខសញ្ញាបទល្មេីសគ្រឿងញៀន ។

រីឯលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលដឹកនាំការិយាល័យគ្រប់គ្រងជនបរទេសនៃផែនការងារអន្តោប្រវេសន៍ ក៏បានចូលរួមមតិស្តីពីការគ្រប់គ្រងជនបរទេសដែលស្នាក់នៅរាជធានីភ្នំពេញ ។

ជាកិច្ចបន្ទាប់ក៏មានការចូលរួមមតិ និងរាយការណ៍របស់នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ស្តីពីការត្រួតពិនិត្យនីតិវិធី នៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ការត្រួតពិនិត្យនីតិវិធីនៃការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗមួយចំនួនទៀតនៅពេលអនុវត្តការងារនាពេលកន្លងមក ។
មុននឹងបញ្ចប់ក៏មានការចូលរួមរាយការណ៍របស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបឹងទំពន់១ ខណ្ឌមានជ័យ ស្តីពីការចុះបញ្ជីគ្រប់គ្រងការស្នាក់នៅ ការផ្តល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ជាកិច្ចបញ្ចប់លោកស្នងការបានធ្វេីការកោតសរសេីរដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធានាការពារសន្តិសុខ សណ្តាប់ ជាពិសេសលះបង់ពេលវេលាដេីម្បីការពារទីតាំងព្យាបាល ទីតាំងធ្វេីចត្តាឡីស័ក ជាពិសេសបម្រេីសេវាសាធារណ:បានល្អប្រសេីរជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×