Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ចំនួនសរុប ១៦,៣ ម៉ឺនតោន ទៅកាន់ប្រទេសចិន

spot_img

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញផ្សាយព័ត៌មានថា យោងតាមរបាយការណ៍ តួលេខដែលចេញផ្សាយ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ បានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ចំនួនសរុប១៦,៣ម៉ឺនតោន ដែលមានកំណើន២៥១,០៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាននាំចេញទៅកាន់ប្រទេសចិន ចំនួន២១១,២តោន។

ប្រភពដដែល បានបន្តថា កម្ពុជាបាននាំចេញផលិតផលស្វាយ ចំនួនសរុបប្រហែល១,៤ម៉ឺនតោន ដែលមានកំណើន១៩៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាននាំចេញទៅកាន់ប្រទេសចិន ចំនួនប្រហែល១,១ម៉ឺនតោន។ កម្ពុជាបាននាំចេញផ្លែចេក មានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦,៧៩% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាននាំចេញទៅកាន់ប្រទេសចិន មានចំនួន២៧,២ម៉ឺនតោន។

កម្ពុជាបាននាំចេញស្វាយចន្ទី មានចំនួនរហូតដល់៨៧,៦ម៉ឺនតោន ដែលមានកំណើន៣៤០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាននាំចេញទៅកាន់ប្រទេសចិន មានចំនួនប្រមាណ៣៦៣៩តោន។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់ សម្រាប់ផលិតផលកសិកម្មជាច្រើនរបស់កម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×