Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​អេស៊ីលីដា (ABC)​បិទ​នៅ​ថ្លៃ ១១.៨០០ រៀល​ក្នុង​មួយ​ហ៊ុន​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ​

spot_img

ភាគហ៊ុន​អេស៊ីលីដា (ABC) បាន​បន្ត​កើនឡើង ២០០ រៀល​ទៀត​នៅពេល​ផ្សារ​បិទ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ ជាមួយនឹង​អត្រា​ឡើងថ្លៃ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ភាគហ៊ុន​ទាំងឡាយ មក​បិទ​នៅ​ថ្លៃ ១១.៨០០ រៀល​ក្នុង​មួយ​ហ៊ុន​។​

ទន្ទឹមនឹង​នេះដែរ ភាគហ៊ុន​ចំនួន​បី​ទៀត ដែល​រួមមាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏មាន​កំណើន​ផងដែរ​ចន្លោះ​ពី ២០​រៀល ទៅ ៨០​រៀល​ក្នុង​មួយ​ហ៊ុន មក​បិទ​នៅ​ថ្លៃ ៧.០២០​រៀល​, ១៥.០០០​រៀល ន​ងិ ១៣.៦៨០​រៀល​រៀង​គ្នា​។​

យ៉ាងណាមិញ ហ្ក្រេ​ន​ធ្វី​ន (GTI) បាន​ធ្លាក់ចុះ​៨០​រៀល មក​នៅត្រឹម ៤.៤០០​រៀល​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង ផេស​ថិ​ក (PEPC) បាន​រក្សា​ថ្លៃថេរ​ដដែល​នៅ​ថ្ងៃ​សុក្រ​នេះ​។​

តម្លៃ​ជួញដូរ​របស់​ភាគហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ធ្លា​ក់មក​ត្រឹម​ក​ម្រឹត​ទាប​ជាងគេ​ក្នុងឆ្នាំនេះ ជាមួយនឹង​តម្លៃ​ជួញដូរ​ត្រឹម ១.៨៥៩.៥៦០ រៀល​។ តម្លៃ​ជួញដូរ​សរុប​មាន​ចំនួន ៦២៦,៤៣​លាន​រៀល​៕​ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×