ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រីម លីហ្សា ពន្យល់មូលហេតុ ចូលចិត្តបង្ហាញរូបសុិចសុី

ភ្នំពេញ ៖ តារាសម្តែង នាង ព្រីម លីហ្សា បានពន្យល់មហាជន នូវមូលហេតុដែលនាង តែងតែបង្ហាញរូបភាពបែបសុិចសុី នៅលើបណ្តាញសង្គមជាបន្តបន្ទាប់។
ក្នុងគោលបំណងចង់បង្ហាញភាពសុិចសុីនោះ ព្រីម លីហ្សា បានបញ្ជាក់ថា នាងគ្រាន់ចង់លើកស្ទួយវិស័យម៉ូដនៅកម្ពុជា ឲ្យមានភាពរីកចម្រើនតែប៉ុណ្ណោះ។

ព្រីម លីហ្សា បានលើកឡើងតាមគណនីហ្វេសប៊ុករបស់ខ្លួនថា ការរៀបចំឈុតសម្លៀកបំពាក់កន្លងមក ដែលខ្ញុំតែងតែបង្ហាញជូនទៅកាន់ បងប្អូនទាំងអស់គ្នានៅលើបណ្ដាញសង្គម instagram ក៏ដូចជា facebook page របស់នាងខ្ញុំ ដែលតែងតែចង់ផ្ដោត ទៅលើម៉ូដដែលបង្ហាញពីភាពរឹងមាំ របស់ស្ត្រីសម័យថ្មី ហើយវាក៏ជាការងារមួយរបស់ខ្ញុំ ដែលតែងតែជួយលើកស្ទួយវិស័យម៉ូដ នៅក្នុងប្រទេសរបស់យើង ឲ្យកាន់តែមានភាពរីកចម្រើន ក្នុងនាមជា fashionista បន្ទាប់ពីការងារជាតារាសម្ដែង។

នាងបញ្ជាក់ថា ការងារជាតារាសម្ដែងបងប្អូន ប្រហែលជាអាចដឹងច្បាស់ហើយតែការងារជា Fashionista អាចនឹងមានបងប្អូនមួយចំនួនធំ បានដឹងហើយតែនៅឡើយ តែបងប្អូនមួយចំនួនតូចតែប៉ុណ្ណោះ ដែលគាត់មិនទាន់ដឹងច្បាស់ថា ការងាររបស់ខ្ញុំមួយនេះវាមានសារៈសំខាន់បំផុត នៅពេលបច្ចុប្បន្ន វិស័យម៉ូដនៅក្នុងប្រទេសរបស់យើង ដែលយើងអាចហៅថា ជាវិស័យ Fashion នោះបច្ចុប្បន្ន គឺមិនសូវមានភាពរីកចម្រើននោះទេ ហើយតួនាទីរបស់ Fashionista គឺជួយលើកស្ទួយវិស័យម៉ូដ ដែលយើងអាចហៅបានថាជា Fashion ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំង នៅក្នុងប្រទេសរបស់យើង ហើយចំណុចសំខាន់របស់ Fashionista គឺតែងតែចែករំលែក ព្យាយាមធ្វើយ៉ាងណាឱ្យបងប្អូនយល់អំពីវិស័យម៉ូដ ។ ហើយម្យ៉ាងវិញទៀត រូបភាពរបស់ខ្ញុំអាចបញ្ជាក់បានថា ខ្ញុំជាអ្នកដែលស្រឡាញ់ពិសីម៉ូតខ្លាំងណាស់ហើយ ចង់ឲ្យវិស័យមួយនេះមានភាពរីកចម្រើនខ្លាំងពិតមែន។

នាងថា បងប្អូនដែលមិនទាន់បានឃើញ ពីរូបភាពរបស់ខ្ញុំអាចចំណាយពេលវេលាបន្តិច ចូលមើលរូបភាពរបស់ខ្ញុំម្ដងទៀត សុទ្ធសឹងតែជារូបភាពដែល បង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មី នៅក្នុងឈុតសម្លៀកបំពាក់បែបប្លែកភ្នែក មិនមែនឲ្យតែខ្ញុំបង្ហាញ ពីឈុតសម្លៀកបំពាក់មានភាពស៊ិចស៊ី គឺខ្ញុំចង់ផ្ដោតទៅលើភាពស៊ិចស៊ី តែមួយមុខនោះទេ គឺខ្ញុំចង់ផ្ដោតទៅលើការរៀបចំសម្លៀកបំពាក់បែបប្លែកភ្នែក ហើយអ្វីដែលសំខាន់វាតែងតែ មានភាពស៊ិចស៊ីនៅក្នុងនោះដែរ។

នាងបន្ថែមថា ចំណុចនេះហើយដែលខ្ញុំ ចង់ឲ្យបងប្អូនទាំងអស់គ្នា យល់ច្បាស់អំពីការងាររបស់ខ្ញុំ ហើយបើសិនជាខ្ញុំគ្រាន់តែយកលេស ថាចង់លើកស្ទួយវិស័យម៉ូដ ដើម្បីបង្ហាញតែភាពស៊ិចស៊ីមែននោះ មិនមែនខ្ញុំមានម៉ូតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែរ តែងតែចែករំលែកឲ្យបងប្អូនទាំងអស់គ្នា បានឃើញនោះទេ។
សូមចូលរួមលើកស្ទួយវិស័យម៉ូដ នៅក្នុងប្រទេសរបស់យើង ដោយការជួយគាំទ្ររាល់អ្វីដែលខ្ញុំ បានបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាផង ពីព្រោះរាល់រូបភាពរបស់ខ្ញុំ។

នាងថា ខ្ញុំចំណាយពេលវេលានិងការហត់នឿយខ្លាំងណាស់ ទម្រាំតែបានមួយឈុតមួយឈុត ហើយអ្វីដែលសំខាន់ស្ទើរតែពេលខ្លះ មិនបានគេងហើយពេលខ្លះទៀតអាចឆ្លងដល់ ២ ទៅ ៣ ថ្ងៃទម្រាំតែអាចរៀបចំសម្លៀកបំពាក់ បានមួយឈុតមួយឈុត ព្រោះតែចង់ឲ្យបងប្អូនទាំងអស់គ្នា បានឃើញពីឈុតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំង ដែលផុសចេញពីគំនិត ក្នុងការគិតនិងការរៀបចំរបស់ខ្ញុំ ហើយក៏ចង់ឱ្យបងបងជាអ្នកដែលសារព័ត៌មានទាំងអស់គ្នា បានដឹងច្បាស់ពីការងាររបស់ខ្ញុំជាតារាសម្ដែង។ ហើយមួយទៀតក៏ជា Fashionista ដែលតែងតែចង់លើកស្ទួយវិស័យម៉ូដ នៅក្នុងប្រទេសខ្មែររបស់យើង ឲ្យកាន់តែមានភាពរីកចម្រើនហើយក៏សូមអរគុណយ៉ាងធំធេងបំផុត សម្រាប់អ្នកគាំទ្ររបស់ខ្ញុំ ដែលពួកគាត់តែងតែគាំទ្ររូបភាព របស់ខ្ញុំនិងតែងតែគាំទ្រការស្លៀកពាក់របស់ខ្ញុំកន្លងមក គ្មានអ្វីក្រៅពីពាក្យអរគុណ អរគុណ អរគុណទៅកាន់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម