Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៩៣នាក់ ជាសះស្បើយ ចំនួន ១៨៤នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី០៣ ខែកញ្ញា

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៩៣នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨៤នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ករណីទី៤ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង ករណីទី៦ ដល់ទី១៧ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ករណីទី១៨ ដល់ទី៦០ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី៦១ គឺជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ។ ចំពោះ ករណីទី៦២ ដល់ទី៩៣ ជាករណីកំពុងស្រាវជ្រាវអំពីប្រភពចម្លង។នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានចំនួន១នាក់ ឈ្មោះ បួរ ស៊ីន ភេទស្រី អាយុ៧១ឆ្នាំ អាសយដ្ឋាននៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥និង២០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨២៥១នាក់ បានព្យាបាលជាសះស្បើយចំនួន៨០១១នាក់ ស្លាប់៩១នាក់ និង១៤៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងា ចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×