Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះសា្រយការជន់លិច ការដ្ឋានសាងសង់ អាកាសយានដ្ឋានភ្នំពេញថ្មី អាជ្ញាធរខេត្តកណ្តាល សម្រេចបិទទ្វារទឹក ចំណុចលូមុខបួន និងកាយផ្តាច់ផ្លូវទំនប់៥៤

spot_img

ភ្នំពេញៈ អាជ្ញាធរខេត្តកណ្តាល បានសម្រេចបិទ ទ្វារទឹកចំណុចលូ មុខបួន និងកាយផ្តាច់ផ្លូវទំបន់ ៥៤ ស្ថិតនៅក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោះសា្រយការជន់លិចការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា ថ្មីៗនេះ ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បណ្តាលឲ្យមានទឹកជំនន់ជន់លិច ហូរចូល បរិវេណគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមប្រឡាយ៩០ និងទំនប់៥៤ ជាពិសេស ប៉ះពាល់គម្រោងសាងសង់ផ្លូវរត់ហោះទី១(Runway1) ដែលជាគម្រោងអាទិភាពត្រូវអនុវត្តឲ្យបានឆាប់ តាមផែនការកំណត់។

ប្រភពដដែល បានបន្តថា ដើម្បីដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ លើការលិចលង់ការដ្ឋានគម្រោងសាងសង់ផ្លូវរត់ហោះទី១ ក្រុមការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នឹងអនុវត្តការងារ ដូចខាងក្រោម៖
– បិទជាបណ្តោះអាសន្ននូវលូមុខ៤ ចំណុចកែងប្រឡាយ៩០ និងទំនប់៥៤
– កាយផ្តាច់ទំនប់៥៤ ចាប់ពីចន្លោះប្រឡាយ៩០ ដល់ប្រឡាយ៩២
– ស្នើប្រជាពលរដ្ឋ ត្រូវធ្វើដំណើរតាមផ្លូវវាងស្របតាមមាត់ស្ទឹងទន្លេបាទី ដែលបានរៀបចំ រួចហើយ។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច ក្រុមការងារសាងសង់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងប្រជាពលរដ្ឋពាក់ព័ន្ធក្នុងតំបន់នោះ ត្រូវចូលរួមសហការអនុវត្តឲ្យមាន ប្រសិទ្ធភាពខ្ពស់។ ករណីមានជនណារារាំងការអនុវត្តខាងលើនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាម ផ្លូវច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×