ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅរសៀលថ្ងៃទី២៨ ខែសីហា នេះថា រយៈពេល ២៤៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១៦៩២លើក បណ្តាលឲ្យមនុស្សបាត់បង់ជីវិតចំនួន ៩៥៤នាក់ និងរបួសចំនួន ២៣៣៨នាក់ ក្នុងនោះធ្ងន់ចំនួន ១៣៩៦នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក បាត់បង់ជីវិត ២នាក់ និងរបួស ៣នាក់ ក្នុងនោះធ្ងន់ចំនួន ២នាក់ និងស្រាល ១នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២៤៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៤៩១២៧គ្រឿង ក្នុងនោះម៉ូតូចំនួន ១១១៤២៤គ្រឿង និងរថយន្តចំនួន ៣៧៧០៣គ្រឿង ក្នុងនោះរថយន្តតូច ២៩៤៨២គ្រឿង និងធំ ៨២២១គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





