តាកែវ ៖ នាព្រឹកថ្ងៃសៅរ៍ ដោយអនុវត្តន៍តាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញ ដំណាំកញ្ឆាដែលជនខិលខូច លួចដាំខុសច្បាប់បានចំនួន ០៥ទីតាំង អាងស្តុបទឹកចំនួន០៣អាង នៅចំណុចដុបភ្នំទទឹង ស្ថិតក្នុងភូមិសាស្ត្រ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ដែលមានផ្ទៃដីដាំដុះប្រមាណ ៩៨៤ម៉ែត្រការ៉េ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរក ម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






