Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ សម្រេចឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់សុវត្ថិភាពទេសចរណ៍ ផ្តោតសំខាន់ ៦ ចំណុច

spot_img

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០២១ នេះ បានសម្រេចដាក់ ឱ្យ ” អនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារតាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នេះ ផ្តោតសំខាន់ ៦ ចំណុច គឺ ÷

១- គោលការណ៍ណែនាំសម្រាប់ភ្ញៀវ,

២- គោលការណ៍ណែនាំសម្រាប់បុគ្គលិក,

៣- ការសម្លាប់មេរោគ និងអនាម័យ,

៤- ការគ្រប់គ្រងភោជនីយដ្ឋាន,

៥- សេវាកម្មដឹកជញ្ជូន

៦- ការកំណត់រចនាសម្ព័ន្ធ និងការរៀបចំភោជនីយដ្ឋាន។

សូមបញ្ជាក់ថា ការអនុវត្តនីតិវិធីនេះ គឺស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវសេ្ថរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×